(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងថា គ្រឹះស្ថានសិក្សាឯកជនចំនួន ១០៣កន្លែង ដែលជាសមាជិករបស់សមាគម និងជាអ្នកចូលរួមសង្កេតការណ៍បោះឆ្នោត បានចាកចេញពីរាជធានីភ្នំពេញទៅកាន់គោលដៅការងាររៀងៗខ្លួនជាបណ្ដើៗហើយ ដើម្បីបំពេញការងារជាអ្នកសង្កេតការណ៍បោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ។

ជាមួយនឹងរូបភាពជាច្រើនសន្លឹក ក្រុមអ្នកចូលរួមសង្កេតការណ៍ទាំងនោះ បានបង្ហាញពីភាពសប្បាយរីករាយ និងភាពស្វាហាប់យ៉ាងម៉ឺងម៉ាត់ ក្នុងការត្រៀមចូលរួមបំពេញភារកិច្ចជាអ្នកសង្កេតការណ៍បោះឆ្នោត នៅថ្ងៃស្អែកនោះ។