(ព្រះសីហនុ)៖ បន្ទាប់ពីកត់សម្គាល់ថា ​ខេត្តព្រះសីហនុ ប្រឈមនឹង​កង្វះផ្ទះសំណាក់ សណ្ឋាគារ និងខុនដូសម្រាប់ស្នាក់នៅយ៉ាងគំហុក នាពេលបច្ចប្បន្ន​ ក្រុមហ៊ុនអចលនទ្រព្យ មានឈ្មោះ ក្រុមហ៊ុនបុរី RN VIP បានសម្រេចបោះទុន រហូតដល់ជាង៧លានដុល្លារ ដើម្បីសាងសង់អគារខុនដូ និងសណ្ឋាគារទំនើបមួយ នៅកណ្ដាលក្រុងព្រះសីហនុ​ ខណៈនេះជាការបោះទុនលើគម្រោង សង់អគារខ្ពស់លើកដំបូង របស់ក្រុមហ៊ុនបុរី RN VIP បន្ទាប់ពីលកន្លងមក គេឃើញវិនិយោគតែលើគម្រោងពុះដីឡូតិ៍លក់ និងសង់បុរីនៅរាជធានីភ្នំពេញ និងជាយក្រុង។

លោក វ៉ន វណ្ណៈ ម្ចាស់ភាគហ៊ុនម្នាក់ ក្នុងចំណោមភាគហ៊ុនធំ២នាក់ ប្រចាំក្រុមហ៊ុនបានអះអាងថា ហេតុផលដែលក្រុមហ៊ុន បានងាកពីការវិនិយោគលើគម្រោងសង់បុរី នៅរាជធានីភ្នំពេញ ហើយបោះទុនសង់អគារកម្ពស់ខ្ពស់ ដើម្បីរំលេចជាសណ្ឋាគារ និងខុនដូរកម្រិតអន្តរជាតិនេះ គឺដោយសារតែលោកមើលឃើញថា សក្កានុពលនៅខេត្តព្រះសីហនុរាល់ថ្ងៃ មានតម្រូវការកន្លែងស្នាក់ នៅសម្រាប់ភ្ញៀវស្នាក់នៅដល់​ដំណាក់កាលមិនគ្រប់គ្រាន់ ដែលលោកប្រកាសថា បើយកលុយដែលធ្លាប់​សង់បុរី ​និងពុះ​ដីឡូតិ៍ ហើយសង់ជា​អគារ​ទំនើបបែបនេះ គឺពិតជាស្របតាមបរិយាស។ លោកថា គម្រោងសង់ខុនដូ និងសណ្ឋាគារបស់ក្រុមហ៊ុន ​VIP នេះ គ្រាន់តែតែតម្លៃដែលបានទិញ នៅចំកណ្ដាលទីប្រជុំ ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីរង្វង់មូលតោពីរនេះ គឺមានតម្លៃជាង២លានដុល្លារហើយ ខណៈដែលការសាង់សង់ស្ថិត ក្នុងតម្លៃនៃការប៉ាន់ស្មាននៅឡើយ គឺប្រហែលជាអស់ជាង៧លានដុល្លារ សរុបទាំងទិញដី។

​លោកបានសម្រេចចិត្ត បុកគ្រឹះសាងសង់ចំថ្ងៃបិទបញ្ចប់ នៃយុទ្ធនាការឃោសនាបោះធំ ដោយសារតែលោកយល់ថា បរិយាកាសនយោបាយនៅក្នុងអណ្ណត្តិនេះ មិនមានអ្វីគួរឲ្យបារម្ភ និងមិនមានអ្វីដែលក្រុមហ៊ុន រារែកក្នុងការបោះទុន។

​លោក ហម រ៉ន ដែលជាម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុន RN VIP មួយរូបទៀត បានថ្លែងដែលថា គម្រោងទាំងមូលនឹងចំណាយការសាងសង់ ក្នុងរយៈពេល១៨ខែ ប៉ុន្តែវានឹងអាចរួចរាល់មុនផែនការ ដោយសារតែលោកបានកុងត្រា ជាមួយសុទ្ធតែស្ថាបត្យកម្មដែលមានឯកទេសច្បាស់លាស់ ទាំំងក្នុង និងក្រៅស្រុក ក្នុងការវិនិយោគ។ ក្នុងនោះ សូម្បីតែដេគ័រទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ ក៏ត្រូវបានបញ្ចូលដោយរចនា បទបែបខ្មែរ និងបែបទាន់សម័យពីបរទេស ដើម្បីអោយមានភាពទាក់ទាញផងដែរ។

លោកថា ក្រោយការសាងសង់ក្រុមហ៊ុន នឹងទទួលបានអគារមួយដែលមានទាំំង ភោជនីយដ្ឋាន ខុនដូស្នាក់ និង Sky Bar នៅផ្នែកខាងលើកម្ពស់១៧ជាន់ ដោយមានបន្ទប់ស្នាក់ នៅប្រហែលជាជាង២០០បន្ទប់។ លោកថានេះគ្រាន់តែជាគម្រោងទី១ប៉ុណ្ណោះ ដោយក្នុងពេលបន្តបន្ទាប់ ក្រុមហ៊ុននឹងបន្តវិនិយោគ លើគម្រោងអគារខុនដូ និងសណ្ឋាគារបែបនេះបន្តទៀត ដោយអាចនឹងខេត្តព្រះសីហនុដដែល ក៏នឹងមាននៅខេត្តដែលមានតម្រូវការអគាខុនដូ ដូចគ្នានេះ។

​អ្វីដែលគួរឲ្យកត់សម្គាល់ លោក ហម រ៉ន និងលោក វ៉ន វណ្ណៈ បានអះអាងថា អគារទាំងមូលក្រោយការសង់រួច និងមិនជួលផ្ដាច់មុខឲ្យជនបរទេស ដូចគ្នានឹងអគារស្នាដៃរបស់ខេត្តព្រះសីហនុនោះទេ ដោយលោកប្រកាសថា នឹងទុកជួលដោយផ្ទាល់ឲ្យពលរដ្ឋខ្មែរ និងភ្ញៀវដែលជួលមកស្នាក់នៅ ដោយមិនផ្ដាច់មុខឲ្យជនបរទេសនោះទេ៕