(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា មកដល់ម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុង នៅត្រង់ចំណុចភូមិសេកុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានស្រកចុះមកនៅត្រឹមកម្ពស់១២.៥២ម៉ែត្រ (កាលពីវេលាទាបភ្លឺ១២.៥៤ម៉ែត្រ), ទឹកទន្លេសេកុង នឹងស្រកចុះជាបន្ដបន្ទាប់ទៀត។ នេះបើតាមសេចក្ដីជូនដំណឹងបន្ថែរបស់ ក្រសួងធនធានទឹក និងឧតុនិយម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

ជាមួយគ្នានេះក្រសួងធនធានទឹក សូមជូនពរបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង ទទួលបានសេចក្ដីសុខ និងឆាប់បានវិលត្រឡប់ទៅកាន់ភូមិឋានវិញ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម៖