(ភ្នំពេញ) ៖ ស្រាបៀរកម្ពុជា ចំណាយប្រាក់ជាង១លាន៣សែនដុល្លារ ដើម្បីរៀបចំ ដំណើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេស សម្រាប់អតិថិជនឆ្នើម១,៦០០នាក់ទូទាំងប្រទេសនៅឆ្នាំ២០១៨ ដើម្បីអបអរសាទរ ភាពជោគជ័យរបស់ពួកគេជាមួយស្រាបៀរកម្ពុជា។

ក្នុងនោះផងដែរ ដំណើរកម្សាន្តដ៏គួរឲ្យរំភើបមួយនោះ គឺដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុបដែលជាគោលដៅទេសចរណ៍ក្នុងក្តីស្រម៉ៃរបស់មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក រួមទាំងប្រជាជនកម្ពុជាផងដែរ។

ដំណើរកម្សាន្តរយៈពេល៨ថ្ងៃនេះ នឹងនាំអថិតជនឆ្នើមរបស់ស្រាបៀរកម្ពុជាទៅកាន់ទីក្រុងដ៏ស្រស់ស្អាតនានានៃប្រទេសអាល្លឺម៉ង់ និងជាពិសេសទីក្រុងប៉ារីសដ៏ល្បីល្បាញនៃប្រទេសបារាំង។

អតិថិជនឆ្នើមស្រាបៀរកម្ពុជា ក៏នឹងមានឱកាសទៅទស្សនាក្រុមហ៊ុន Krones AG ដែលជាក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់គ្រឿងចក្រផលិតស្រាបៀរកម្ពុជាដ៏ល្បីល្បាញក្នុងសកលលោកផងដែរ។ រាល់ការចំណាយលើដំណើរកម្សាន្តនេះគឺ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិត ស្រាបៀរកម្ពុជាជាអ្នករ៉ាប់រងទាំងស្រុង។

គោលបំណងនៃដំណើរកម្សាន្តទៅអឺរ៉ុប សម្រាប់អតិជនឆ្នើមរបស់ស្រាបៀរកម្ពុជានេះ គឺដើម្បីជួយបំពេញ ក្តីស្រម៉ៃមួយផ្នែករបស់ពួកគេ ហើយក៏ដើម្បី ចែកចាយ បទពិសោធន៍ល្អដែលពួកគេទទួលបានពីស្រាបៀរកម្ពុជានេះ បន្តដល់ក្រុមគ្រួសារបងប្អូនរបស់ពួកគេរួមជាមួយប្រជាជនកម្ពុជាផងដែរ។ ហើយដំណើរកម្សាន្តបន្ទាប់អាចជាលោកអ្នក ដែលជាអតិថិជនស្រាបៀរកម្ពុជាផងដែរ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស វិនិយោគដោយកូនខ្មែរសុទ្ធសាធ១០០% ផលិតនូវស្រាបៀរកម្ពុជា ស្រាបៀរស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និង ទឹកសុទ្ធកម្ពុជា (Cambodia Water)។ ហើយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង ផងដែរ ៕