(ភ្នំពេញ)៖ ដើម្បីឱ្យការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតប្រព្រឹត្តទៅដោយរលូន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំវបន្ថែមដល់គណៈកម្មការការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) នូវចំណុចដែលត្រូវអនុវត្តមួយចំនួន, នេះបើតាមសេចក្ដីណែនាំបន្ថែមស្ដីពី ការផ្ដល់សុពលភាពលើគំនូសសញ្ញាគាំទ្រសន្លឹកឆ្នោត ដែល គ.ជ.ប បានចេញផ្សាយនាថ្ងៃទី២៨ ខែកក្កដានេះ។

ក្នុងសេចក្ដីប្រកាសខាងលើ គ.ជ.ប បានណែនាំថា ការសម្រេចផ្ដល់សុពលភាពជាសន្លឹកឆ្នោតបានការ ឬសន្លឹកឆ្នោតមិនបានការ គឺជាសិទ្ធិ និងជាសមត្ថកិច្ចរបស់ប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត (គ.ក.រ)។

គ.ជ.ប បានបញ្ជាក់ថា ជនណាដែលមិនយល់ស្របតាមការសម្រេចរបស់ប្រធាន គ.ក.រ អាចតវ៉ា ឬ/និងជំទាស់ចំពោះករណីនេះទៅកាន់គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) យ៉ាងយូរត្រឹមម៉ោង ១១៖៣០នាទី នៃថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត (ត្រឹមម៉ោង ១១៖៣០នាទី ក្នុងថ្ងៃទី៣០ ខែកក្កដា)។

ចំពោះវិធានការច្បាប់ គ.ជ.ប បានសង្កត់ធ្ងន់ថា «ជនណាដែលបង្កការរំខានមិនឱ្យរាប់សន្លឹកឆ្នោតបាន ជននោះនឹងត្រូវផាកពិន័យជាប្រាក់ពី ៥,០០០,០០០រៀល ទៅ ២០,០០០,០០០រៀល ដោយ គ.ជ.ប ដែលការពិន័យជាប្រាក់នេះ ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ»

ខាងក្រោមនេះ ជាសេចក្ដីណែនាំបន្ថែមរបស់ គ.ជ.ប៖