(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងទទួលជួបគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិជាន់ខ្ពស់ចំនួន៣២រូប មានជាអាទិ៍សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាមកពីសហគមន៍អឺរ៉ុប។

ពិធីនេះធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់​ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

គ.ជ.ប បានឱ្យដឹងថា ជំនួបនេះ ដើម្បីស្វែងយល់អំពីការរៀបចំ និងការប្រព្រឹត្តិទៅនៃការបោះឆ្នោតនៅកម្ពុជា មុនពេលចូលរួមសង្កេតការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខននេះ៕