(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៣គ្រឿង រថយន្តតូច២គ្រឿង, អ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ មិនគោរពសិទ្ធិ, ប្រជែង និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល២៦ថ្ងៃ ខែកក្កដា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៨៣លើក បណ្ដាលឲ្យមនុស្សស្លាប់១០៧នាក់ របួសធ្ងន់ចំនួន១៦៨នាក់ និងរបួសស្រាលចំនួន១១៩នាក់៕