(កំពង់ចាម)៖ ខណៈក្រុមការងារជនបង្គោលយុវជនស្រុកជើងព្រៃ ដឹកនាំដោយលោក ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ រួមជាមួយកម្លាំងយុវជន កំពុងហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោត​ នាពេលកន្លងទៅ សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា ស្មារតីស្រឡាញ់សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ត្រូវបានបន្លឺឡើងយ៉ាងកងរំពងពេញស្រុកជើងព្រៃ នៃខេត្តកំពង់ចាម។

សម្រែកសាទរយ៉ាងក្លៀវក្លានេះ ត្រូវបានបង្ហាញឱ្យឃើញតាមរយៈវីដេអូមួយ ដែលក្រុមការងារបានផលិតឡើង សម្រាប់ចាក់ផ្សាយបន្តជូនជនរួមជាតិបានទស្សនា ដែលនេះសបញ្ជាក់ឱ្យឃើញថា កម្លាំងគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋខ្មែរ មានការពុះកញ្ជ្រោលពាសពេញប្រទេសកម្ពុជា។

សូមទស្សនាវីដេអូរបស់ក្រុមការងារ ជនបង្គោលយុវជនស្រុកជើងព្រៃ ដូចខាងក្រោម៖