(ភ្នំពេញ)៖ ក្រុមហ៊ុន AD (អាដេ) ដែលជាក្រុមហ៊ុនឈានមុខមួយ នៅកម្ពុជា បានរកឃើញអតិថិជន AD ក្រឡុក ដែលមានសំណាង ឈ្នះរង្វាន់ម៉ូតូហុងដាភីស៊ីអិច ២០១៨ ពីគម្របអាដេក្រឡុកហើយ កាលពីដើមសប្ដាហ៍មុន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។

បន្ទាប់ពីទទួលបានដំណឹងតាមទូរស័ព្ទ ក្រុមការងារបានធ្វើដំណើរទៅដល់លំនៅដ្ឋានអតិថិជន នៅភូមិដូនអុន ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាបផ្ទាល់ និងពិនិត្យឃើញថា គម្របដបនោះ ពិតជាគម្របដប AD ក្រឡុក ដែលត្រូវរង្វាន់ម៉ូតូហុងដាភីស៊ីអិច ២០១៨ ពិតប្រាកដមែន។

កម្មវិធីផ្តល់រង្វាន់ម៉ូតូ HONDA PCX ២០១៨ ពីអាដេ ក្រឡុក ត្រូវបានក្រុមហ៊ុនអាដេ រៀបចំឡើងដើម្បីផ្តល់សំណាង ឲ្យអតិថិជនដែលចូលចិត្តញ៉ាំអាដេក្រឡុក ទទួលបានទាំង រសជាតិ សុខភាព និងសំណាង។

អ្នកមានសំណាងនៅពេលនេះគឺ ប្អូនស្រី អូន កក្កដា អាយុ២៥ឆ្នាំ រស់នៅភូមិដូនអុន ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ប្អូនស្រីកក្កដា ទិញអាដេក្រឡុកចំនួន១យួរ សម្រាប់កូនញ៉ាំពីតូបអ្នកលក់នៅផ្សារពួក គ្រាន់តែដើរ ចេញពីតូបលក់ភ្លាម ប្អូនស្រីបានបើកគម្របដបដើម្បីឱ្យកូនញ៉ាំក៏ឃើញអក្សរហុងដា ប្អូនបានត្រឡប់ទៅឱ្យគេឯង ជួយមើលបន្ទាប់មកក៏ភ្ញាក់ផ្អើលពេញផ្សារតែម្តង។

ចំណែកអ្នកលក់ដែលប្អូនស្រី អូន កក្កដា បានទិញអាដេ ក្រឡុកមកញ៉ាំហើយត្រូវរង្វាន់ម៉ូតូនេះ ក៏ទទួលបានរង្វាន់លើកទឹកចិត្ត ជាលុយ២លានរៀល ពីក្រុមហ៊ុន AD ផងដែរ គឺបងស្រី ហ៊ឹម សុខុម អាយុ៣៥ឆ្នាំ ជាអាជីវករលក់ដូរនៅផ្សារពួក រស់នៅភូមិ.ឃុំ.ស្រុកពួក ខេត្តសៀមរាប។

ក្នុងដំណើរទៅប្រគល់រង្វាន់នេះដែរ ក្រុមហ៊ុនអាដេ ក្រឡុក ក៏បានឆៀងចូលទៅសាលាបឋមសិក្សាចំបក់ហែ ដើម្បីផ្តល់អំណោយជាធុងសំរាម សៀវភៅសិក្សា ប៊ិច អាដេក្រឡុកមួយចំនួន ជូនដល់សាលា និងសិស្សានុសិស្ស ជាង៤០០នាក់ ហើយលោកគ្រូ-អ្នកគ្រូ ព្រមទាំងសាលាក៏ទទួលបាននូវថវិកាមួយចំនួនផងដែរ។ ក្នុងពេលនោះ ក្រុមហ៊ុនអាដេ ក្រឡុក បានផ្តល់រង្វាន់កង់១គ្រឿង ជូនដល់សិស្សពូកែរបស់សាលាផងដែរ។

កម្មវិធីផ្តល់រង្វាន់ម៉ូតូ HONDA PCX ២០១៨ ពីអាដេក្រឡុកនេះ គឺអតិថិជនដែលញ៉ាំអាចមានសំណាង ទទួលបាន រង្វាន់ម៉ូតូដែលមានតម្លៃជិត៤ពាន់ដុល្លារ ចំណែកអ្នកលក់ ដែលមានអតិថិជនត្រូវរង្វាន់ម៉ូតូ នឹងទទួលបានលុយ២លានរៀល។

លោក សរ បូរ៉ា តំណាងក្រុមហ៊ុន AD ក្រឡុក បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តផ្តល់សំណាង បន្តបន្ទាប់ទៀតដល់ អ្នកចូលចិត្តញ៉ាំអាដេក្រឡុកទាំងអស់នៅទូទាំងប្រទេស។ អ្នកញ៉ាំអាដេក្រឡុកកុំភ្លេចមើលរង្វាន់ ស្ថិតនៅក្នុងគម្របដប ដាក់លក់នៅលើទីផ្សារស្រាប់។

សូមអតិថិជនទាំងអស់ដែលទិញអាដេក្រឡុក យកទៅពិសារកុំភ្លេចមើលគម្របដប ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូ PCX ២០១៨ អ្នកឈ្នះម្តងហើយ ក៏អាចមានឱកាសឈ្នះរង្វាន់បន្ទាប់ទៀតបានដែរ។ ក្រុមហ៊ុនជូនពរឲ្យ អតិថិជនអាដេក្រឡុកទាំងអស់ ទាំងអ្នកទិញ និងអ្នកលក់ មានសំណាងឈ្នះរង្វាន់ដ៏អស្ចារ្យនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន AD គឺជាក្រុមហ៊ុនដ៏ធំមួយ នៅកម្ពុជាដែលទទួលបានការគាំទ្រពីអតិថិជន ជាយូឆ្នាំមកហើយ។ ក្រុមហ៊ុនក៏មានភេសជ្ជៈជាច្រើនប្រភេទ ដែលកំពុងចែកចាយលក់នៅទីផ្សារកម្ពុជា ដូចជា៖ ADក្រឡុក, តែAD, ភេសជ្ជៈប៉ូវកម្លាំង AD, ទឹកដោះគោ AD និង AD ទំពាំងបាយជូចាហួយដូង រសជាតិថ្មី៕