(តាកែវ)៖ សហប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃកប្បាស់ ខេត្តតាកែវ លោកបណ្ឌិត ពេជ សោភ័ន បានជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ ដោយចេញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៨ខាងមុខឲ្យបានគ្រប់គ្នាៗ ហើយគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ មានរូបសញ្ញាទេវតា បាចផ្កាគឺជម្រើសដ៏ល្អបំផុតសម្រាប់បងប្អូន ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រ។

ថ្លែងនៅចំពោះមុខសមាជិកគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋនៅពោធិរំចាក ស្រុកព្រៃកប្បាស់ ខេត្តតាកែវជាង១ពាន់នាក់នៅព្រឹកថ្ងៃ២៦ ខែកក្ដដា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា នៅមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តចូលមកដល់ មានក្រុមអ្នកនយោបាយបំរើបរទេសនៅក្រៅស្រុក និងនៅក្នុងស្រុក បាននាំគ្នាអំពាវនាវ និងធ្វើយុទ្ធនាការម្រាមដៃស្អាត ក្នុងគោលបំណងរារាំងប្រជាពលរដ្ឋមិនឲ្យចេញទៅបោះឆ្នោត។ នេះជាសកម្មភាពខុសច្បាប់ និងកំពុងតែរំលោភលើលទ្ធិប្រជាធិបតេយ្យ ដែលកំណត់ឲ្យមានការជ្រើសរើស អ្នកដឹកនាំប្រទេសដោយការ បោះឆ្នោតពីប្រជាពលរដ្ឋ។ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចេញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយនាំគ្នាបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ និងមានរូបសញ្ញាទេវតាបាចផ្កាដើម្បីឲ្យខ្មែរឈ្នះបរទេស និងដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេសទៅរកភាពថ្កុំផ្កើងតទៅទៀត។

លោកបណ្ឌិត ពេជ សោភ័ន បានបមន្ថែមថា ពីមួយថ្ងៃទៅមួយថ្ងៃក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ប្រជាពលរដ្ឋមានការងារធ្វើជាង៩០ភាគរយ អាត្រាភាពក្រីក្រកាន់តែត្រូវបានកាត់បន្ថយ និយាយជារួមទាំងប្រជាពលរដ្ឋ មន្រ្តីរាជការ បងប្អូនកម្មកកម្មការីនី កំពុងតែទទួលបានផល ប្រយោជន៍ច្រើន ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានផ្ដល់ជូន។

បើតាមលោកបណ្ឌិត ពេជ សោភ័ន នៅពេលដែលគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បន្តដឹកនាំប្រទេស កម្ពុជានិងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈជាពិសេសប្រជាពលរដ្ឋនិងមានជីវភាពកាន់តែធូធារជាងមុនថែមទៀតជាក់ជាពុំខាន។

គួបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋនៅឃុំពោធិរំចាកនៅព្រឹកមិញនេះ លោកបណ្ឌិត ពេជ សោភ័ន ក៏បានធ្វើការដោះស្រាយនូវទុក្ខកង្វល់ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំចំនួន២បញ្ហាគឺទី១ រឿងថ្លៃទឹកបូមដាក់ស្រែក្នុងមួយហិកតាម៣០ម៉ឺនរៀល ដោយលោកបណ្ឌិត ពេជ សោភ័ន បានអន្តរាគមន៍ក្រុមហ៊ុនបូមទឹក ឲ្យបញ្ចុះតម្លៃមកនៅ២៥ម៉ឺនរៀល ក្នុងមួយហិកតា និងបញ្ហាទី២ លោកបណ្ឌិតបានសន្យាជួយជួសជុលផ្លូវមួយខ្សែនៅក្នុងឃុំដែលរងការខូចខាត៕