(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញបទកំណត់ស្ដីពី បែបបទគ្រប់គ្រងការស្នើសុំនាំចូល ស្ដុកទុក លក់ឬចែកចាយ ផលិត កែច្នៃ និងការប្រើប្រាស់ ឧបករណ៍ សម្ភារ បរិក្ខារ បង្ការពន្លត់អគ្គិភ័យ។

បើតាមបទកំណត់របស់នាយឧត្ដមសេនីយ៍ នេត សារឿន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចកំណត់អំពីគំរូ បែបបទឯកសារគ្រប់គ្រង ការស្នើសុំនាំចូល ឧបករណ៍ សម្ភារ បរិក្ខារ បង្ការពន្លត់ អគ្គិភ័យនៅច្រកទ្វារព្រំដែន ដូចមានឧបសម្ព័ន្ធខាងក្រោម៖

* គំរូ ពាក្យស្នើសុំនាំចូល ឧបករណ៍ សម្ភារ បរិក្ខារ បង្ការពន្លត់អគ្គិភ័យ «ឧបសម្ព័ន្ធ»

* គំរូ លិខិតផ្ទេរសិទ្ធិតំណាងឲ្យនីតិបុគ្គល ឬរូបវន្ដបុគ្គល ក្នុងការដាក់ពាក្យស្នើសុំនាំចូល ឧបករណ៍ សម្ភារ បរិក្ខារ បង្ការពន្លត់អគ្គិភ័យ «ឧបសម្ព័ន្ធ ២»

* គំរូ តារាងបញ្ជីរាយមុខ ឧបករណ៍ សម្ភារ បរិក្ខារ បង្ការពន្លត់អគ្គិភ័យត្រូវនាំចូល «ឧបសម្ព័ន្ធ ៣»

* គំរូ កំណត់ហេតុត្រួតពិនិត្យ ឧបករណ៍ សម្ភារ បរិក្ខារ បង្ការពន្លត់អគ្គិភ័យ ដែលត្រូវនាំចូលនៅច្រកទ្វារព្រំដែន របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ «ឧបសម្ព័ន្ធ ៤»

* គំរូ ខ្លឹមសារ រូបភាពបណ្ណទទួលស្គាល់គុណភាព ប្រសិទ្ធភាពសម្រាប់បិទលើ ឧបករណ៍ សម្ភារ បរិក្ខារ បង្ការអគ្គិភ័យនៅច្រកទ្វារព្រំដែន «ឧបសម្ព័ន្ធ ៥»

* គំរូ កំណត់ហេតុមិនអនុញ្ញាតឲ្យនាំចូល ឧបករណ៍ សម្ភារ បរិក្ខារ បង្ការពន្លត់អគ្គិភ័យ របស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ «ឧបសម្ព័ន្ធ ៦»៕

សម្រាប់ខឹ្លមសារទាំងស្រុង សូមអាននៅក្នុងបទកំណត់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ខាងក្រោមនេះ៖