(កំពង់ចាម)៖ ដោយ​អនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍របស់គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត គ្រប់គណបក្សនយោបាយទាំងអស់ បានធ្វើសកម្មភាពស្វែងរកសំឡេងឆ្នោត ទៅតាមលទ្ធភាពរៀងៗខ្លួន ពុះពារសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត យកឈ្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។

ជាក់ស្តែងនៅថ្ងៃទីកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ លោក ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកស្រី ណាល់ សុខអៀន លោក ឡូវ សុខសាន និងលោក ជា លាងហុង បានអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានបបរសាមគ្គី ក្រោមទិសស្លោក ប្រទេសជាតិមានការរីកចម្រើន នៅក្នុងបរិវេណវត្តទងត្រឡាច ស្ថិតក្នុងភូមិទងត្រឡាច ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក ជា លាងហុង និងលោក ឡូវ សុខសាន បានស្នើសុំឱ្យសមាជិកសមាជិកាបក្ស ពង្រឹងកម្លាំងនៅតាមមូលដ្ឋានឱ្យបានរឹងមាំ ប្រមូលផ្តុំ ជាធ្លុងសាមគ្គីឱ្យបានល្អ និងត្រូវដាក់ចិត្ត មានជំនឿជឿជាក់ទៅលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមានគោលជំហរយ៉ាងពិតប្រាកដដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានការរីកចម្រើនលើ គ្រប់វិស័យ និងការឈានទៅរកប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់។​

លោក ឡូវ ហ៊ឺង បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គណបក្សនយោបាយទាំងអស់ ត្រូវបានអនុញ្ញាតឱ្យឃោសនារយៈពេល២១ ថ្ងៃគឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដែលរហូតមកដល់ថ្ងៃនេះ ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាហើយការឃោសនា បានប្រព្រឹត្តទៅដោយរលូន គ្នានអំពើហិង្សានៅក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះបើយោងតាមការបញ្ជាក់របស់គណះកម្មាធិការជាតិ រៀបចំការបោះឆ្នោត ។

ប្រជាពលរដ្ឋក្នុងភូមិខ្ទឹង បានរីករាយស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការចូលរួមទទួលទានបបរសាមគ្គី ក្រោមទិសស្លោក ប្រទេសជាតិមានការរីកចម្រើន នៅក្នុងបរិវេណវត្តខ្ទឹង ស្ថិតក្នុងភូមិខ្ទឹង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ តនាថ្ងៃដដែលនោះដែរ លោក ឡូវ ហ៊ឺង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោកស្រី ណាល់ សុខអៀន លោក ឡូវ សុខសាន និងលោក ជា លាងហុង បានអញ្ជើញ ពិនិត្យវាយតម្លៃ កុដិមួយខ្នងទំហំ៧ម៉ែត្រX១២ម៉ែត្រ កម្ពស់២ជាន់ ប្រក់ក្បឿង ដែលត្រូវចំណាយថវិកាប្រមាណ៦ម៉ឺនដុល្លារ បានកសាងរួចរាល់ហើយ ក្លាយទៅជាសមិទ្ធិផលថ្មីមួយនៅក្នុងវត្តទងត្រឡាច៕