(ភ្នំពេញ)៖ «LYN» តែងផ្តល់នូវមន្តស្នេហ៍នៃការតុបតែងខ្លួន ជាមួយនឹងផលិតផលលម្អខ្លួន សម្រាប់នារីដ៏ស្រស់ស្អាត។ ផលិតផលនេះ មិនត្រឹមតែងាយស្រួលប្រើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជម្រើសម៉ូដទំនើបៗស្អាតៗទាន់សម័យគ្រប់រដូវកាល។ ហើយនៅក្នុងរដូវកាលស្លឹកឈើជ្រុះ និងរដូវរងា២០១៨នេះ «LYN» បាននាំមកនូវភាពស្រស់ស្អាត និងវៃឆ្លាតរបស់នារីសម័យថ្មី តាមរយៈអ្នកតំណាងដ៏ស្រស់សោភា គឺកញ្ញា ប៊ែលឡា រ៉ានី ខេមប៉េន តារាសម្តែងស្រីថៃ ដែលកំពុងលេចធ្លោជាមួយនឹងការតុបតែងខ្លួន រួមសម័យរវាងលក្ខណៈនារីថៃ ដែលមានវប្បធម៌ដ៏ស្រស់ស្អាត និងភាពទំនើបនៃលោកខាងលិច។ 

ការរួមផ្សំនៃសម័យកាល គឺជាលក្ខណៈពិសេសនៃការច្នៃប្រឌិតខលលិកសិនបើករដូវកាលថ្មីនេះ។ «LYN» បានបង្ហាញនូវផលិតផល ដែលសក្តិសមនឹងពេលវេលា វប្បធម៌ ព្រមទាំងការប្រើប្រាស់ងាយស្រួល។ នេះគឺជាលក្ខណៈមួយថ្មីនៃការតុបតែងខ្លួន។

សម្រាប់កាបូប Shoppers ត្រូវបានរចនាម៉ូដយ៉ាងច្រើនបែបសណ្ឋាន តម្រូវសម្រាប់គ្រប់ឳកាស ទាំងបច្ចេកទេសប៉ាក់ម្ជុលលោហៈ និងគ្រាប់អង្កាំភ្លឺផ្លេក។ ចំណែក «Felishia M» កាបូបយួរដៃម៉ូដថ្មី ដែលធ្វើពីស្បែកមានដាំគ្រាប់អង្កាំ រំលេចចេញជាតួអក្សរ ផ្តល់នូវរូបសម្រស់ថ្មី ដែលពេញនិយមប្រចាំរដូវកាលនេះ។

រីឯកាបូបស៊េរី «Lena» មានពីរទំហំគឺ S និង M ងាយស្រួលជ្រើសរើសប្រើ។ ហើយអ្វីដែលមិនអាចខ្វះបានសម្រាប់រដូវកាលនេះ គឺការនាំមកនូវសមិទ្ធផលដែលមានការជំរុញទឹកចិត្តពីកញ្ញា ប៊ែលឡា នូវអារម្មណ៍ទសវត្សរឆ្នាំ៩០ ដោយការចេញម៉ូដកាបូបយួរស៊េរី «Bella S»។ កាបូបនេះត្រូវបានរចនាដោយការរួមផ្សំនូវពណ៌ផ្សេងៗពីគ្នាយ៉ាងស្រស់ឆើតឆាយ មានដូចជាការប្រើពណ៌ ក្រហម-ពណ៌លឿង-ពណ៌ទឹកប៊ិច ជាមួយគ្នា ហើយប្រើពណ៌អមតៈដូចជាពណ៌ខ្មៅគូនឹងពណ៌ក្រហម និងការប្រើពណ៌ផ្កាឈូកខ្ចី ជាគូជាមួយនឹងពណ៌ប្រផេះ មិនតែប៉ុណ្ណោះ ថែមទាំងមានការប្រើពណ៌បញ្ច្រាស់គ្នា​ ដូចជាប្រើពណ៌លឿង និងពណ៌ស្វាយផងដែរ។

ចំណែក ស្បែកជើង បានក្លាយជាធាតុសំខាន់នៃការតុបតែងខ្លួន ដែលនារីជាច្រើនឈ្លក់វង្វេង មិនត្រឹមតែដើម្បីពាក់តែប៉ុណ្ណោះទេ ប៉ុន្តែស្បែកជើងទាំងគូត្រូវតែស្អាតថែមទៀត ដែលនេះបានក្លាយទៅជារឿងសាងអារម្មណ៍ដ៏ល្អពិសេស ក្នុងថ្ងៃនីមួយៗដល់មិត្តនារីគ្រប់រូប។ លើសពីនេះ ស្បែកជើង មិនត្រឹមតែផ្តល់នូវអារម្មណ៍ស្រស់ស្អាត តែមួយមុខនោះទេ តែត្រូវបង្ហាញពីភាពទាន់សម័យ និងលេចធ្លោផងដែរ។

«LYN» យល់ពីអារម្មណ៍មួយនេះច្បាស់ណាស់ ហេតុនេះទើបយើងបង្កើតស្បែកជើង ដែលមានទម្រង់ស្រស់ស្អាត ដោយវត្ថុធាតុដើមដ៏គួរឲ្យចាប់អារម្មណ៍។ ស្បែកជើងក្នុងរដូវកាលនេះ បង្ហាញនូវអារម្មណ៍យុគសម័យអវកាស គឺប្រើប្រាស់ស្បែកជ័រដ៏ភ្លឺថ្លាពិសេស បូករួមនិងតិចនិកដ៏អស្ចារ្យនៃការបិទគន្លឹះក្នុងស៊េរី «Vivi» និង ស៊េរី «Bina» ។ ដោយឡែក ស៊េរី Muiccia’ និង ‘Premiata’ ប្រើប្រាស់វត្ថុធាតុដើមស្បែកជ័រថ្លានិងគ្រីស្តាល់ ។

ចំណែកស៊េរី Terrara មានភាពស៊ីវិល័យដោយការដាំគ្រីស្តាល់៣ឌី ចេញពីក្រណាត់សាទីនភ្លឺរលោង។ ហើយស៊េរី Larastone ធ្វើពីក្រណាត់ស្បែកនិងបូស្អាតទាក់ភ្នែក។ Marella ជាស្បែកជើងកែងខ្ពស់ រំលេចរាងរាវ និងភាពទន់ភ្លន់តាមរយៈសំណាញ់ស្បែកតុបតែងដោយចំណុចមូលតូចៗ។ ចុងក្រោយនៃខលលិកសិន គឺភាពក្លាសិកគ្រប់ពេលរបស់ស្បែកជើងកែងទាបមានបូស៊េរី Farfalla។

សូមអញ្ជើញទៅទស្សនា គ្រឿងលម្អខ្លួនឈុតពិសេស «La Vita è Bella»ប្រចាំរដូវកាលស្លឹកឈើជ្រុះ និងរងា២០១៨ នៅហាង LYN គ្រប់សាខា នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ និងផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី ៕

លោកអ្នកអាចចូលទៅកាន់ Facebook Page: www.Facebook.com/lyncambodiaofficial