(ភ្នំពេញ)៖ ដែកថែបអ៊ីតាលីម៉ាក វី ដែលនាំចូលផ្តាច់មុខដោយ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានធ្វើការចាប់រង្វាន់ធំ រថយន្ត Ford Ranger 2018 ជូនអតិថិជនមានសំណាង ក្នុងកម្មវិធីប្រដាល់ថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ពេលនេះបានរកឃើញ ម្ចាស់រង្វាន់ធំ រថយន្តធំ Ford Ranger សេរីឆ្នាំ២០១៨ សម្រាប់ឆមាសទី១ហើយ ។

អតិថិជនឈ្មោះ អ៊ាន លាង មកពីខេត្តកំពង់ចាម មានកន្ទុយឆ្នោតលេខ 244370 ជាអតិថិជនដែលមានសំណាងបំផុត សម្រាប់ឆមាសទី១នេះ ដែលទទួលបានរថយន្ត Ford Ranger សេរីឆ្នាំ ២០១៨ ដ៏ថ្មីស្រឡាង គាត់គឺជាអតិថិជន ដែលបានជាវដែកថែបម៉ាក វី ទៅប្រាស់ប្រាស់ផ្ទាល់ សម្រាប់សំណង់របស់គាត់។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនកំពុងត្រៀមខ្លួន នឹងធ្វើការដឹកជញ្ជូនរង្វាន់ Ford Ranger 2018 ជូនដល់អតិថិជនដោយផ្ទាល់ ដើម្បីផ្តល់នូវភាពងាយស្រួល ទំនុកចិត្ត និងចូលរួមអបអរសាទរជូនដល់អតិថិជនផងដែរ ។

ដោយឡែកសម្រាប់អតិថិជន ដែលពុំទាន់ទទួលរង្វាន់ សូមធ្វើការជាវដែកថែបអ៊ីតាលីម៉ាក វី បន្តទៀត ដើម្បីទទួលបាន សន្លឹកឆ្នោតសម្រាប់ផ្សងសំណាងយករង្វាន់ជាច្រើនជារៀងរាល់ខែដូចជា ម៉ូតូ Zoomer X ទូរសព្ទដៃ iphone 8 Plus និងស្រាបៀរ Barrley Black មិនត្រឹមតែប៉ុណ្ណោះ ក៏នៅមានរង្វាន់ធំ រថយន្ត Ford Ranger ២០១៨ ចំនួនមួយគ្រឿងទៀត នៅរង់ចាំលោកអ្នក សម្រាប់ឆមាសទី២ ដែលនឹងប្រព្រឹត្តិទៅ នាខែធ្នូ ឆ្នាំ២០១៨ នេះផងដែរ។

ដូច្នេះសូមប្រញ៉ាប់ឡើង! ជ្រើសរើសដែកថែប អ៊ីតាលីម៉ាក វី សម្រាប់ការសាងសង់របស់លោកអ្នក ដើម្បីសំណង់រឹងមាំ និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។

ដែកថែបអ៊ីតាលីម៉ាក V ជាផលិតផលល្អនាំមុខគេ និងមានការផ្គតផ្គង់ធំជាងគេ នៅក្នុងតំបន់ ដែលផលិតដោយវិស្វករដ៏ជំនាញ និងប្រើប្រាស់ឧបករណ៍ទំនើបពីប្រទេសអ៊ីតាលី ដែលធ្វើឲ្យដែកថែបម៉ាក V ទទួលបានពានវង្វាន់ដែកល្អជាងគេលើពិភពលោក។

ដែកថែបអ៊ីតាលីម៉ាក V គ្រឹះនៃអនាគតដ៏រឹងមាំ!