(ភ្នំពេញ)៖ ព្រឹត្តិការណ៍ទូទៅជារួម ​នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលត្រូវជាថ្ងៃទី១៨ នៃយុទ្ធនាការឃោសនាបោះឆ្នោត, ការឃោសនានៅទូទាំងប្រទេស មានបរិយាកាសល្អប្រសើរទាំងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ហើយកំពុងប្រព្រឹត្តិទៅដោយរលូន គ្មានអំពើហិង្សា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២៤ ខែកក្កដានេះ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមឡើងនៅថ្ងៃទី០៧ ខែកក្កដា ហើយបិទបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះហើយ។ ដោយឡែកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ មានតែ១ថ្ងៃគត់ គឺនឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ គ.ជ.ប៖