(ភ្នំពេញ)៖ តើទាំងអស់គ្នាជឿជាក់លើខ្លួនឯងអត់ ថាអាចញ៉ាំអាហារបានច្រើន ហើយលឿនបំផុត? តើអ្នកអាចញ៉ាំអាហារបានច្រើន ហើយលឿនបំផុតដែរ ឬទេ? នៅចាំអីទៀត! កម្មវិធី «ស្តេចញ៉ាំ» នៅផ្សារទំនើបសុវណ្ណា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះទាំងអស់គ្នា។

អ្នកអាចធ្វើការចុះឈ្មោះ ជាមុនដើម្បីចូលរួមប្រកួតក្នុង កម្មវិធី «ស្តេចញ៉ាំ» ដោយគ្រាន់តែចំណាយ១០,០០០រៀល ទៅលើការទទួលទានអាហារ នៅអាហារដ្ឋានសុវណ្ណា (Sovanna Food City) ដែលស្ថិតនៅផ្សារ ទំនើបសុវណ្ណា ជាន់ទី៣ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨។

អ្នកគ្រាន់តែប្រើសមត្ថភាព នៃការញ៉ាំអាហារដ៏លឿន អ្នកនឹងអាចទទួលបានរង្វាន់ធំ ២,០០០,០០០ រៀល និងរង្វាន់ដ៏ទៃទៀត ជាច្រើនសន្ធឹកសន្ធាប់។ ចង់បានអីទៀត អាហារដ៏ឆ្ងាញ់ និងរង្វាន់ដ៏អស្ចារ្យ កំពុងរង់ចាំអ្នកទាំងអស់គ្នា។

ព័ត៌មានបន្ថែម៖ (៨៥៥) ៧០ ៨៨៨ ០៧៩។ គេហទំព័រ: Sovanna Shopping Center៕