(កូរ៉េខាងត្បូង)៖ លោក​ ឡុង​ ឌីម៉ង់​ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជា ​ប្រចាំសាធារណ​រដ្ឋកូរ៉េ​ និងលោក​ អន​ ប៊ុនហាក់​ អនុប្រធាន​ក្រុម​ការងាររៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្សប្រជាជន​ប្រចាំសាធារណ​រដ្ឋកូរ៉េ​ បានរៀបចំពិធីប្រកាស​ បង្កើត​ តែងតាំង​ សមាសភាព​គណៈកម្មាធិការសាខាគណបក្ស​ និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ក្វាងជូធំចំនួន៦០នាក់​។​

ដោយ​សារការបោះឆ្នោត​ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦​ ខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះ​ លោក​ ឡុង​ ឌីម៉ង់ន ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជា​ប្រចាំសាធារណ​រដ្ឋកូរ៉េ​ សូមអំពាវនាវដល់​សកម្មជន​ និងសមាជិកគណបក្ស​ នៅកូរ៉េទាំងអស់​ទាក់ទង​ និងផ្ញើសារ​ទៅក្រុមគ្រួសារ​នៅកម្ពុជា ឲ្យទៅបោះឆ្នោតឲ្យបានទាំងអស់គ្នា​ និងបោះឆ្នោតជូន​គណបក្សប្រជាជនបន្ដទៀត​ ដើម្បី​បន្ដសន្ដិភាព​ និងការអភិវឌ្ឍន៍​សម្រាប់ប្រទេសយើង​។

គួរបញ្ចាក់ផងដែរថា មកទល់បច្ចុប្បន្ន​នេះ គណៈកម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង​ បាន​រៀបចំបង្កើត​ និងតែងតាំងសមាសភាព​សាខាគណបក្ស​បានចំនួន​ ៩សាខា​​ ហើយនឹងបន្ដ​ពង្រឹងពង្រីកសាខាបន្ថែមទៀត ​ដល់គ្រប់​តំបន់ដែលមានប្រជាជនខ្មែររស់នៅ​ និងគាំទ្រគណបក្សប្រជាជន។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៦ នឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដោយមានគណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែង ក្នុងនោះសម្រាប់គណបក្សប្រជាជនកម្ពុជា មានលេខរៀងទី២០៕