(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៨នេះ ចំណូលបានពីព្រៃឈើសរុបចំនួនជាង ៣លានដុល្លារអាមេរិក។

តាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់ឆមាសទី១ ឆ្នាំ២០១៨ ដែលគិតចាប់ពីខែមករា ដល់ខែមិថុនា មានចំណូលពីថ្លៃសួយសារផល អនុវត្តព្រៃឈើសរុបចំនួន ១២,៥០០,៨២៩,៦៤២រៀល ស្មើនឹងប្រមាណជាង៣ដុល្លារអាមេរិក និង៩០,២២៦.៤៥ដុល្លារអាមេរិក ដែលសរុបចំណូលទាំងអស់មានចំនួនជាង ៣.២១លានដុល្លារអាមេរិក។

របាយការណ៍បញ្ជាក់ថា រយៈពេល៦ខែឆ្នាំ២០១៨នេះ សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃសរុបមានចំនួន៥៧៥ករណីត្រូវបានបង្ក្រាប ដោយពិន័យអន្តរការណ៍ចំនួន២៧៩ករណី និងបញ្ជូនទៅតុលាការមានចំនួន២៩៦ករណី៕