(ភ្នំពេញ)៖ រង្វាន់ពិតៗ ឈ្នះពិតៗ សម្រាប់អតិថិជនទូទាំងប្រទេស បានធ្វើឲ្យការលក់របស់ Samsung Galaxy S9|S9+ កើនឡើងហួសពីការស្មាន! ពីគុណភាពកម្រិតកំពូល ជាមួយមុខងារថ្មីៗ ទំនើបៗចុងក្រោយស្របតាមតម្រូវការ Samsung Galaxy S9|S9+ បានទាក់ទាញអតិថិជនកាន់តែច្រើនឡើងៗ ដែលធ្វើឲ្យកម្រិតនៃការលក់ហក់ឡើងខ្ពស់ ខណៈដែលអតិថិជន ក៏សម្លឹងឃើញឱកាសពីការចាប់ឆ្នោតក្នុងកម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» ដើម្បីឈ្នះរង្វាន់ជាច្រើន ពេលកម្មវិធីនេះឈានមកដល់សប្ដាហ៍ទី៥ ជិតចប់កម្មវិធី (នៅសប្ដាហ៍ទី៦)។

ក្នុងឱកាសប្រគល់រង្វាន់ ដល់អ្នកឈ្នះសប្ដាហ៍ទី៤ កម្មវិធីក៏បន្តចាប់រង្វាន់រកអ្នកឈ្នះសប្ដាហ៍ទី៥ ដោយបានរកឃើញអតិថិជនឈ្មោ មាស សុធាវី មកពីក្រុង ភ្នំពេញ ដែលបានឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX ១គ្រឿង និងអតិថិជនឈ្មោះ នៅ លាងឆេង មកពីក្រុងភ្នំពេញ បានឈ្នះ រង្វាន់ទី 2 គឺ Galaxy S9+ 64GB ជាមួយ ម្ចាស់ហាងលក់ទូរស័ព្ទ វឌ្ឍនា(ផ្សារធំថ្មី) ដែលជាហាងលក់ទូរស័ព្ទមហាសំណាងទៅ អ្នកឈ្នះដោយទទួលបាន រង្វាន់ Galaxy S9+ 64GB មួយរង្វាន់ផងដែរ ។

អតិថិជនឈ្នះរង្វាន់ធំកាលពីសប្ដាហ៍ទី៤ លោក ជា ចាន់សារ៉ាត់ នៅកំពត បានថ្លែងទាំងរំភើបរីករាយថា «បើនិយាយពីសំណាងនោះ គឺសំណាងមែនទែនហ្មងខ្ញុំ …ព្រោះអីពេលទូរស័ព្ទហ្នឹងចេញមក ខ្ញុំគំទុកក្នុងចិត្តថាហ្នឹងទិញមកប្រើឲ្យបាន ហើយពេលមានលុយទិញ គឺទិញចំក្រុមហ៊ុនមានប្រូម៉ូសិន «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» ហើយក៏បានឈ្នះរង្វាន់នេះតែម្ដង…សប្បាយចិត្តមែនទែន ស្ទើរតែមិនគួរឲ្យជឿ…តែវាជារង្វាន់ពិតៗ ឈ្នះពិតៗ!» ។ចំណែក អ្នកឈ្នះរង្វាន់Galaxy S9+ 64GB មកពីរាជធានីភ្នំពេញ ក៏សម្ដែងការសប្បាយរីករាយដែរថា «ឃើញគេឈ្នះរង្វាន់សប្ដាហ៍ទី១ ដូចជាមិនទាន់ជ្រើមប៉ុន្មានទេ ប៉ុន្តែលើកទី២ មានអ្នកជិតខាងគេឈ្នះ ហើយឃើញថាឈ្នះមែន ក៏សាកខ្លួនឯងឈ្នះដែរតែម្ដង! »

លោក Warren Chew ប្រធានផ្នែកលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុនសាមសុង បានថ្លែងថា «ចូលមកដល់សប្ដាហ៍ទី៤ និងទី៥នេះ សន្ទុះនៃការគាំទ្រកម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» មានការកើនឡើងជាលំដាប់។ លទ្ធផលនេះ សបញ្ជាក់ឲ្យឃើញ ពីការគាំទ្រប្រកបដោយភាពជឿជាក់ មកលើសាមសុង ពីសំណាក់អតិថិជនរបស់យើងទូទាំងប្រទេស។ យើងពិតជាមានភាពរំភើប នៅពេលយើងអាចចែកភាពសប្បាយរីករាយ ជូនដល់អតិថិជន ជាមួយផលិតផល មានគុណភាពផង និងការផ្ដល់ជូនពិសេសនេះផង។ តាងនាមឲ្យក្រុមហ៊ុនសាមសុង ខ្ញុំសូមថ្លែងអំណរគុណផងដែរ ដល់ដៃគូចែកចាយទាំងអ្នក ទាំងអ្នកលក់ដុំ និងអ្នកលក់រាយដែលខិតខំជំរុញការលក់ មិត្តសារព័ត៌មាន ដែលជួយគាំទ្រផ្សព្វផ្សាយ ធ្វើឲ្យយុទ្ធនាការនេះ មានភាពទូលំទូលាយគ្រប់គ្រាន់ សម្រាប់អតិថិជនរបស់យើង»។

ការចាប់រង្វាន់ ដ៏រភើបរំជួលចិត្តនេះ នៅសល់១លើកទៀត ដូច្នោះអតិថិជន ទាំងអស់នៅតែមានឱកាសទទួលបានសំណាងឈ្នះមហារង្វាន់ ពីសាមសុង ជាមួយរង្វាន់ច្រើនដូចជា ម៉ូតូ Honda Zoomer X, ទូរស័ព្ទ Samsung Galaxy S9+,ទូរស័ព្ទ Samsung Galaxy J6, ទូរទស្សន៍ Samsung TV 32” និង ធុងបាស Harman Speaker។ ក្រៅពីនេះ កម្មវិធីមានរង្វាន់បន្ថែមចំពោះអតិថិជន ភ្លាមៗរាល់ការទិញ Samsung Galaxy S9|S9+ ដូចជា ការបញ្ចុះតម្លៃ $50, ធុងបាស JBL, ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ខាងក្រោមនេះ ជាឈ្មោះម្ចាស់សំណាងសប្តាហ៍ទី៥ ក្នុងកម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» របស់ Samsung Galaxy S9|S9+ ៖

១/ រង្វាន់ម៉ូតូ Honda Zoomer X 1គ្រឿងបានទៅលើឈ្មោះ មាស សុធាវី
២/ រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+ 1គ្រឿង បានទៅលើឈ្មោះ នៅ លាងឆេង
៣/ រង្វាន់ Samsung Galaxy J6 2គ្រឿងបានទៅលើឈ្មោះ DAOVANHENG និង ឈ្មោះ រុណ ប៊ុនធឿន
៤/ រង្វាន់ទូរទស្សន៏ Samsung TV 32” 3គ្រឿងបានទៅលើឈ្មោះ ញ៉ុក សុទ្ធា ឈ្មោះ LY LEANG និងឈ្មោះ ហេង សុធី
៥/ រង្វាន់ធុងបាស Harman Speaker 5គ្រឿងបានទៅលើឈ្មោះ ពូ សឿន ឈ្មោះ ជិន វណ្ណា ឈ្មោះ លួស លាងជីញ ឈ្មោះ ហ៊ី លីហេង និង ឈ្មោះ លឿង ឆវី ៕