(ភ្នំពេញ)៖ Decathlon ដែលជាក្រុមហ៊ុនលក់សម្ភារៈកីឡាមួយក្នុងចំណោមក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំបំផុតនៅលើពិភពលោក កំពុងតែបោះជំហ៊ានបន្តទៅមុខកាន់តែជោគជ័យហើយ ដើម្បីបំពេញនូវពាក្យស្លោក

របស់ខ្លួនដែលថា «ធ្វើឲ្យមនុស្សគ្រប់គ្នាមានឱកាសលេងកីឡា» ខណៈក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំមួយនេះ នឹងបើកសម្ពោធហាងទំនិញទីមួយរបស់ខ្លួន ជាផ្លូវការនៅថ្ងៃទី១១ ខែសីហាឆ្នាំ២០១៨ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដែលនឹងធ្វើឲ្យប្រជាជនកម្ពុជា ងាយស្រួលស្វែងរកសម្ភារៈកីឡាកាន់ យ៉ាងសម្បូរបែបនេះ។

ក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ល្បីមួយនេះ ត្រូវបានបង្កើតឡើងនៅប្រទេសបារាំងនៅឆ្នាំ១៩៧៦ សព្វថ្ងៃមានហាងទំនិញជាង១,៣០០ហាង និងដំណើរការក្នុង៤២ប្រទេសផ្សេងៗគ្នា។ សាខាហាង Decathlon ខណ្ឌសែនសុខផ្សារទំនើបអ៊ីអនមលទី២ ជាសាខាហាងលក់ទំនិញរបស់ក្រុមហ៊ុនទី១៧ ប្រចាំតំបន់អាស៊ាន ហើយក៏ជាហាងទំនិញដំបូងបំផុត ដែលក្រុមហ៊ុនគ្រោង នឹងសម្ពោធនៅប្រទេសកម្ពុជា។

ផ្នែកមួយនៃចំណុចស្នូលនៃដំណើរការរបស់ Decathlon គឺជាការវិនិយោគនៅផ្នែកខាងក្នុង និងការផ្តោតការវិនិយោគទៅលើផលិតផលកីឡា។ស្លាកសញ្ញានីមួយៗទាំង៦០របស់ក្រុមហ៊ុន តំណាងនូវប្រភេទនៃសម្ភារៈកីឡាខុសៗគ្នា។ ក្នុងគោលដៅធំបំផុតរបស់ក្រុមហ៊ុន គឺការចែកចាយសម្ភារៈកីឡាជាច្រើនប្រភេទជា មួយនឹងតម្លៃសមរម្យបំផុត សម្រាប់ប្រជាជនកម្ពុជា ដែលនិយមកីឡាទាំងប្រុសទាំងស្រីគ្រប់រូប»។

Decathlon កម្ពុជាក៏គ្រោងនឹងវិនិយោគទៅលើទីផ្សារលក់ទំនិញតាមអនឡាញក្នុងស្រុក ដែលនឹងអនុញ្ញាតិឲ្យអតិថិជនគ្រប់រូបអាចជាវផលិតផលពីគេហទំព័ររបស់ខ្លួនផងដែរ។ Decathlon កម្ពុជាក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយជ្រោមជ្រែងសហគមន៍ ក្នុងតំបន់ដោយធ្វើការវិនិយោគ ទៅលើកម្មវិធីអភិវឌ្ឍសហគមន៍ និងការបង្កើតភាពជាដៃគូជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាអង្គការមិនទទួលប្រាក់ចំណូលផងដែរ។

ហាងទំនិញដែលមានផ្ទៃក្រឡា ២,៥០០ម៉ែត្រការេ នៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអ៊នសែនសុខ និងមានផ្ទុកទំនិញដែលជាសម្ភារៈកីឡាជាង៦០ប្រភេទខុសៗគ្នា។ រាល់ហាងទំនិញ Decathlon នៅក្នុងប្រទេសកម្ពុជា នឹងមានទីធ្លាលេងកីឡាធំជាង ៣០០ម៉ែត្រការេ ដែលអាចឲ្យអតិថិជនចូលរួមលេងដោយសេរី។

កាន់តែពិសេស អតិថិជនអាចចុះឈ្មោះ ចូលជាសមាជិកសហគមន៍ Decathlon និងអាចទទួលបាន អត្ថប្រយោជន៍បន្ថែមរួមមាន៖ ការបញ្ចូនផលិតផលត្រឡប់ទៅវិញក្នុងរយៈពេល ៣៦៥ថ្ងៃ
ប្រសិនបើមិនត្រូវការការចូលរួមព្រឹត្តិការណ៍កីឡាដោយសេរី ឬក៏ការធ្វើតេស្តផលិតផលព្រមទាំង ការបញ្ជាទិញផលិតផលតាមអនឡាញ និងទទួលបានការកក់ទុកទំនិញក្នុងហាង ឬទទួលបានការដឹកជញ្ជូនដល់ផ្ទះ។

ព័ត៌មានលម្អិតសូមទស្សនាគេហទំព័រ៖ www.decathlon.com.kh  ឬDecathlon Cambodia នៅតាមបណ្តាញសង្គមហ្វេសប៊ុក ៕

កុំភ្លេចណា ចង់បានសម្លៀកបំពាក់ និងសម្ភារៈ ម៉ាកប្រេនៗស្អាត សុទ្ធ១០០% ពីប្រទេសបារំាង សូមអញ្ជើញមកទិញនៅផ្សារទំនើបអ៊ីអ៊ន សែនសុខ និងតាមអនឡាញ Decathlon ទាំងអស់គ្នាណា!!!