(ភ្នំពេញ)៖ ហាងនុំបុ័ង ប្រ៊េដថក បានបង្ហាញឲ្យឃើញពីទឹកចិត្តរបស់ខ្លួន ក្នុងការជួយគាំទ្រដល់ការលើកកម្ពស់សុខភាពរបស់កុមារ តាមរយៈការបរិច្ចាគថវិកា ៣% ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តកិច្ចប្រតិបត្តិការសង្គ្រោះជីវិតដល់កុមារនៅកម្ពុជា ។

លោក ប៊ុន យី ប្រធានចាត់ការទូទៅនៃហាងនុំបុ័ង ប្រ៊េដថក បានថ្លែងក្នុងសន្និសីទកាសែត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅហាងនំបុ័ង ប្រ៊េដថក សាខា Exchnage Square ថា
«តាងនាមខ្ញុំតំណាងឲ្យហាងនំបុ័ង ប្រ៊េដថក រាល់ការលក់បានពីភេសជ្ជៈ២២អោន នឹងបរិច្ឆាគជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា ៣ភាគរយ យើងខ្ញុំសង្ឃឹមថា ខ្មែរយើងនឹងរួមគ្នា ចែករំលែកក្ដីស្រលាញ់ និងការជួយគ្នាទៅវិញទៅវិញមក ដើម្បីការបង្កើតបរិយាកាសការរស់នៅជាមួយប្រជាជនកម្ពុជាយើងកាន់តែប្រសើរ ពិសេសជួយសង្គ្រោះជីវិតកុមារកម្ពុជាតែម្ដង» ។

លោកបន្ដថា សម្រាប់អតិថិជនវិញ គឺចាប់ពីថ្ងៃ៥ រហូតដល់៣១សីហា តម្លៃពិសេសលើកភេសជ្ជៈថ្មីបំផុត សម្រាប់ប្រ៊េដថក គឺត្រឹមតែ ១១,៩០០រៀល លើទំណុះ ២២អោន និងមានភេសជ្ជៈ៤ប្រភេទគឺ
១/ Lychee Mojoto, ២/Mango Mojoto, ៣/Passion fruit FM lemonade និង Lemons Soda ។

ទន្ទឹងនឹងនោះ លោកថ្លែងបន្ដថា ដើម្បីជាការថ្លែងអំណរគុណ ដល់អតិថិជនដែលតែងតែនិយមគាំទ្រ គ្រប់ប្រភេទនុំ និងភេសជ្ជៈរបស់ហាងនុំបុ័ង ប្រ៊េដថក បានផ្ដល់ជូននូវកម្មវិធីពិសេសៗជាច្រើន ដូចជា៖

*ចាប់ពីថ្ងៃ២០ រហូត២៧ កក្កដា ២០១៨៖ ហាងនុំប្រ៊េដថក នឹងធ្វើការចែកកែវទំហំកណ្តាល ដោយឥតគិតថ្លៃចំនួន១០,០០០កែវ គ្រប់អតិថិជនថ្មីចាស់ ដែលបានមកទិញនុំ និងភេសជ្ជៈនៅប្រ៊េដថក ។

*សម្រាប់ថ្ងៃ០១ សីហា រហូត ០៧ សីហា ២០១៨វិញ៖ ទិញមួយ បានមួយ លើមុខដូចគ្នា គ្រប់ទំហំ ទៅលើមុខ ភេសជ្ជ ប្រ៊េដថក ឡាទេ អាយឡាតេ ហ្គ្រីនធីឡាតេ ។

*ថ្ងៃ៨ រហូត ៣១ សីហា ២០១៨ ខាងមុខនេះ៖ មានតម្លៃពិសេស ត្រឹមតែ ៧៩០០រៀល នឹងអាចទទួលបានភេសជ្ជៈដល់ទៅទំហំ២២អោន លើភេសជ្ជៈ ឡាទេ អាយឡាតេ ហ្គ្រីនធីឡាតេ ។

សូមជម្រាបថា នៅថ្ងៃ០៨ រហូតដល់ទី៣១ ខែសីហា គឺមានឈុតពិសេសជាច្រើនផ្សេងទៀត រួមមាន៖ ចំនាយភេសជ្ជៈ ២២អោន ជាមួយនំមេសស៊ី ដាយនូស័រ នឹងនំហ្គ្រីដធី ត្រឹមតែ ១២,០០០រៀលតែប៉ុណ្ណោះ ចំណេញទ្វេដង, ចំណាយលើភេសជ្ជៈ ២២អោន ប្រភេទត្រជះនឹងក្តៅ ជាមួយនឹងនំ មេសស៊ីលីមិន នឹងសូកូឡាន ត្រឹមតែ ១៤,០០០រៀល ។

BreadTalk មានសាខាចំនួន៨ ហើយ នៅរាជធានីភ្នំពេញ សាខាទី១ ធីខេ អេវិនញូ, សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន, សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១, សាខាទី៤ ម៉ៅសេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា, សាខាទី៥ នៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី, សាខាទី៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម និងសាខាទី៧ បឹងស្នោក្នុងបុរីប៉េងហួត និងទី៨ ប្រ៊េដថក សាខា Exchnage Square ហើយ BreadTalk នឹងពង្រីកសក្តានុពល ដល់ខេត្ដសៀមរាប និង បាត់ដំបងទៀតក្នុងពេលអនាគតខាងមុខនេះ ៕