(ភ្នំពេញ)៖ តំណាងឲ្យលោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ គឺលោក លីន ញ៉ក់ លោក ស៊ូ សោគន្ធ លោកស្រី សួស សូលីដា ដែលជាអភិបាលរងខណ្ឌ និងសមាជិកអចិន្ត្រៃគណបក្សខណ្ឌទាំង៣រូប រួមជាមួយមន្ត្រីសមាជិក សមាជិកាពាក់ព័ន្ធមួយចំនួន នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលាខណ្ឌឬស្សីកែវ បានទទួលជំនួយឧបត្ថម្ភនូវពូជចេកអំបូងលឿង ចំនួន៥០០ស្និត ស្មើនិង៥០កេស ពីក្រុមហ៊ុន Green Island ដែលមានទីតាំងចំការដាំចេក ស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

លោក លីន ញ៉ក់ តំណាងលោក ជា ពិសី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រធានក្រុមហ៊ុន និងបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់ក្រុមហ៊ុន Green Island ដែលមានទីតាំងចំការដាំចេក ស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ឲ្យទទួលបាននូវការរីកចម្រើន ក្នុងវិស័យជំនួញកសិកម្មមួយនេះ កាន់តែខ្លាំងឡើងបន្ថែមទៀត ទាំងការនាំចេញចូលនូវពូជចេកអំបូងលឿង សម្បូរទៅដោយទីផ្សារចាំទទួលទិញជានិច្ច ទាំងក្នុងនិងក្រៅប្រទេស៕