(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ក្រុមការងារសម្របសម្រួលសាសនា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម, ការិយាល័យធម្មការ និងសាសនា ស្រុកស្ទឹងត្រង់ បាន រៀបចំពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ អាចារ្យ គណៈកម្មការវត្តតុសិតារាម ហៅវត្តព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមអធិបតីភាពបណ្ឌិត សេង សុមុនី ប្រធានក្រុមការងារ និងជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា, លោកស្រី មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។

នៅក្នុងពិធីនេះក៏មានការចូលរួមពីលោក វន វី អភិបាលរងស្រុកស្ទឹងត្រង់ លោក អ៊ុន សុផល អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម, លោកស្រី ប៉ែន ច័ន្ទចរិយា សាកលវិទ្យាធិការរង នៃពុទ្ធិកសាកល វិទ្យាល័យព្រះសីហមុនី រាជា, លោក ទូច ម៉ៃ អនុប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា, លោក ឆេង ឆវណ្ណនី ប្រធានការិយាល័យ, លោក ហម វណ្ណ: អនុប្រធានការិយាល័យ រួមទាំងសហការីលោក សុង រតនា ប្រធានការិយាល័យធម្មការស្រុក ព្រមទាំងព្រះអនុគណ និងមន្ត្រីសង្ឃនៃសាលាអនុគណស្រុកស្ទឹងត្រង់ ចៅអធិការវត្ត និងភិក្ខុ សាមណេរទាំងអស់ក្នុងវត្ត
លោក កៅ វិន ជំទប់ទី១ តំណាងលោកមេឃុំពាមកោះ លោកតាអាចារ្យគណៈកម្មការ និងឧបាសក ឧបាសិកា ពុទ្ធបរិស័ទចំណុះជើងវត្តតុសិតារាម ហៅវត្តព្រែកសង្កែ ឃុំពាមកោះស្នា រួមទាំង
អាជ្ញាធរដែនដី កងកម្លាំងទាំបីផ្នែកស្រុក និងឃុំផងដែរ សរុបរួមចំនួន១៧៥អង្គ/នាក់។

ក្នុងឱកាសនោះ លោក សេង សុមុនី បានលើកពីការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ រួមទាំងព្រះពុទ្ធសាសនា ក្រោមដំបូលសុខសន្តិភាព ដែលបានមកដោយការលះបង់សាច់ស្រស់ឈាម ស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដូច្នេះយើងត្រូវរួមគ្នាខិតខំថែរក្សា ដោយការបោះឆ្នោតជូនជាការតបគុណដោយ​គោរព​លើ​គោលការណ៍​សំខាន់ៗរួមមាន៖

ទី១៖ រួមគ្នា រក្សាសន្តិភាព នៅក្នុងសង្គម ជាមួយរាជរដ្ឋាភិបាល តាមរយ:សន្លឹកឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ
ទី២៖ ប្តេជ្ញាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជន លេខរៀងទី២០ ឲ្យបានមួយរយភាគរយ
ទី៣៖ គាំទ្រអស់មួយជីវិតបេក្ខភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជារៀងរហូត៕