(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ក្នុងទីតាំងលំនៅដ្ឋានរបស់ខ្លួន ក្នុងអំឡុងពេលដំណើរការ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដោយកម្មករ-កម្មការិនីរបស់ក្រុមហ៊ុនស៊ីទ្រី នឹងឈប់សម្រាកចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីចូលរួមក្នុងការបោះឆ្នោតខាងមុខ។

សេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដានេះ បានបញ្ជាក់ថា ដើម្បីថែរក្សាសោភណ្ឌភាព អនាម័យ បរិស្ថានរាជធានីភ្នំពេញ ឲ្យបានស្អាតល្អ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្នុងអំឡុងពេលឈប់របស់កម្មករ-កម្មការិនីក្រុមហ៊ុនស៊ីទ្រី ដែលនឹងត្រូវធ្វើដំណើរទៅស្រុកកំណើត ដើម្បីចូលក្នុងការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕

ខាងក្រោយនេះ ជាសេចក្ដីជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ៖