(ភ្នំពេញ)​៖​ នៅព្រឹកថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០១៨នេះ​ លោក​ ស៊ុន​ ចាន់រិទ្ធ​ បានចេញមុខធ្វើការបកស្រាយពីបញ្ហា​ការចោទប្រកាន់​ដែលភរិយារបស់លោកថា​ បានប្រើហិង្សាទៅលើនាង​ បណ្តាលឲ្យបែកក្បាលកាលពីពេលកន្លងមកនេះ​ និងបញ្ហារឿងចិញ្ចឹមកូន ព្រមទាំងរឿងលុយជំពាក់ធនាគារ ដែលភរិយាលរបស់លោកបានចេញមុខនិយាយតាមបណ្តាញសង្គម Facebook។

សម្រាប់លោក​ ស៊ុន​ ចាន់រិទ្ធ​ បានបកស្រាយថា​ លោកមិនបានប្រើហិង្សាទៅភរិយារបស់គាត់នោះទេ​ តាមពិតទៅ​ ភរិយារបស់គាត់បានដួលបែកក្បាល​ ហើយរូបគាត់បានដឹកភរិយារបស់គាត់ទៅមន្ទីរពេទ្យ​។ ជាមួយគ្នានេះលោក ស៊ុន ថាន់រិទ្ធ ក៏បានបកស្រាយលម្អិតពីបញ្ហារឿងចិញ្ចឹមកូន​ និងរឿងលុយដែលជំពាក់ធនាគារទៀត។

សូមស្តាប់នៅវីដេអូទាំងស្រុង នៃការបកស្រាយរបស់លោក​ ស៊ុន​ ចាន់រិទ្ធ ខាងក្រោមនេះ៖