(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជាថ្ងៃចំនៃខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលទំនាក់ទំនងនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ផលប្រយោជន៍ជូនប្រទេសទាំងពីរទៅវិញទៅមក។

ដើម្បីអបអរសាទរដល់ខួបទំនាក់ទំនងការទូតនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារជូនគ្នាទៅវិញទៅមក ដែលបង្ហាញឱ្យឃើញអំពីភាពស្អិតរមួត នៃទំនាក់ទំនងរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ៕

ខាងក្រោមនេះជាសាររបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង លោក វ៉ាង យី៖