(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៦៥២គ្រឿង រកឃើញល្មើសច្បាប់៧០គ្រឿង (ម៉ូតូ៥៧ភាគរយ) អប់រំ៥៤គ្រឿង និងផាកពិន័យ១៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៣២៧គ្រឿង អប់រំ៣០គ្រឿង និងផាកពិន័យចំនួន៤គ្រឿង។

សូមបញ្ជាក់ថា​ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ១៨,៨៧៩គ្រឿង រកឃើញមធ្យោបាយល្មើស ២,៣៨៤គ្រឿង អប់រំ១,៣៧០គ្រឿង និងពិន័យ១,០១៤គ្រឿង៕