(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដែលស្ថិតនៅសង្កាត់គោករកា និងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដោយសារតែអ្នកជំនាញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដានេះ។

តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ការផ្អាក់ផ្គត់ផ្គង់ទឹកនេះ មានរយៈពេលខ្លីប្រមាណជា៨ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង០៤៖០០នាទីព្រឹក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។

ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានខ្លឹមសារទាំងស្រុង៖