(ភ្នំពេញ)៖ ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បានប្រកាសក្តែងៗថា ទោះបីគណបក្សលោកទាមទារឱ្យ គ.ជ.ប ប្តូរទៅជាសញ្ញាធិចមិនបានជោគជ័យ ក៏គណបក្ស LDP មិនបោះបង់ចោលការចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ នៅថ្ងៃទី២៩ ខែកក្កដានេះនោះទេ។

ការលើកឡើងបែបនេះ របស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធបិតេយ្យ ​បានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី ជំហរគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នៅ​វិមាន​ពិភពថ្មី​សែន​សុខ​។

ប្រធាន LDP បាន​អះអាងថា «ទោះបីជាការទាមទាមិនបានសម្រេច ដូចអ្វីដែលយើងចង់បាន សម្រាប់ក៏ជំហររបស់ LDP បានប្រជុំគ្នារួចហើយ គឺយើងចូលរួមបោះឆ្នោត ព្រោះថា យើមានអ្នកសង្កេតការណ៍របស់យើង ដែលមានលក្ខណៈខុសគេ អំពីអ្នកសង្កេតការណ៍របស់គណបក្សដ៏ទៃទៀត»

ជាមួយគ្នានឹងកាសប្រកាសចូលរួមបោះឆ្នោតដោយសារតែ​លោក​ ខឹម វាសនា បានអះអាងថា គណបក្សលោកមាន​អ្នកសង្កេតការណ៍​គួរឱ្យ​ទុកចិត្ត ឃ្លាំមើល​ហិប​ឆ្នោត​។​ លោកក៏បានបន្តថា នៅ​អាណត្តិ​ក្រោយ LDP នឹង​ទាមទារឱ្យកែ​ដាក់​ប្រអប់​រាង​ការ៉េ ជំនួស​ប្រអប់​បួន​ជ្រុង​ទ្រវែង​វិញ​ ហើយ​ពេលនេះ យើង​មិនអាច​តវ៉ា​បានសម្រេចដោយ​ គ.ជ.ប គេ​មិន​ព្រម។​

លោកាបានបន្ថែមទៀតថា «ការបោះឆ្នោត​ខាងមុខគណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះឆ្នោត យើង​មិនអាច​យកឈ្នះ​បានទេ ​[....] ហើយ​មិនអាច​ប្រើ​សហគមន៍​អន្តរជាតិ មកគាបសង្កត់​រដ្ឋាភិបាល​បានទេ ហើយក៏​មិនអាច​ប្រើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​បានទេ​ ហើយ​មានតែ​ការបោះឆ្នោត​តែមួយគត់​»

ប្រធានគណបក្សរូបនេះ បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតនេះ គ្មានគណបក្សណាមួយ អាចនឹងយកឈ្នះ គណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន នោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺ LDP បានសំឡឹងមើលប្រាំឆ្នាំក្រោយទៀត៕