(ភ្នំពេញ)៖ តារាសម្តែងប្រុស រូបរាងស្រស់សង្ហារ ដែលធ្លាប់ធ្វើជាបេក្ខជនតំណាងប្រទេសកម្ពុជា ទៅប្រកួតក្នុងកម្មវិធី «Asia Model Star Award 2018» ដោយទទួលបានពាន «Popularity Star Award» គឺលោកអែត វីន នោះ បច្ចុប្បន្នលោក កំពុងតែមានភាពមមាញឹកនឹងការងារជាតារាសម្តែង និងធ្វើជាពិធីករក្នុងកម្មវិធីសិល្បៈផ្សេងៗ ផងដែរ។ ជាមួយគ្នានេះ លោកក៏ត្រូវបានមហាជនដឹងថា គឺជាតារាប្រុសម្នាក់ ដែលចូលចិត្តបង្ហាញរូបភាពសិចស៊ី ក្នុងបណ្តាញសង្គមផងដែរ រហូតមានរឿងអាស្រូវថា ការសិចស៊ីរបស់លោក គឺដើម្បីទាក់ទាញបុគ្គល ដែលមានចំណងរួមភេទជាដើម ជាពិសេសអ្នកដែលចង់សប្បាយមួយគ្រាៗ។ យ៉ាងណាមិញ រាល់ចម្ងល់ និងរឿងអាស្រូវទាំងនេះ លោក អែតវីន នឹងចូលខ្លូនមកបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅនៅសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ លោក យិត មាសឧស្សាហ៍ ហៅ អែតវីន បានក្លាយជាតារាសម្តែងប្រុសមួយរូប ដែលទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន ខណៈតារារូបនេះធ្លាប់បានសម្តែង ខ្សែភាពយន្តជាច្រើន។ ជាមួយគ្នានេះ រាល់ភាពយន្ត ដែលលោកសម្តែងភាគច្រើន សុទ្ធសឹងតែទទួលបាននូវការកោតសរសើរ ពីផលិតករ និងទស្សនិកជន ដោយសារតារារូបនេះ មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហារនោះតែ ថែមទាំងពោរពេញដោយសមត្ថភាព ទេពកោសល្យខាងសិល្បៈទៀតផង។

ដោយឡែក បើងាកមកការប្រើប្រាស់ជីវិតឯកជន និងរឿងអាស្រូវផ្សេងៗ ក្នុងការងារសិល្បៈ លោកអែតវីន ក៏មានមិនតិចនោះដែរ ពោលគឺកាលពីមួយរយៈមុន ខណៈដែលលោកបង្ហាញ រូបភាពសិចស៊ីក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលទម្លាយពីរូបរាងគួរឲ្យទាក់ទាញ និងសាច់ដុំធំៗនោះ គឺត្រូវបានទស្សនិកជនសង្ស័យថា ទំនង់ជា ដើម្បីទាក់ទាញ់ចំណាប់អារម្មណ៍ ពីបុគ្គលដែលមានចំណងផ្លូវភេទ ហើយមើលទៅ។

តែយ៉ាងណា នេះគ្រាន់តែជាការសង្ស័យ របស់ទស្សនិជនតែប៉ុណ្ណោះ ដូច្នេះដើម្បីឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ លោក អែតវីន នឹងចូលខ្លូនមកបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅល្ងាចទី ២១ ខែកក្កដា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕