(ភ្នំពេញ)៖ លោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ដ្រីទទួលបន្ទុក អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់អំពីការខូចខាត នៅក្នុងខេត្តចំនួន៧ ដែលរងគ្រោះដោយសារតែជំនន់ទឹកភ្លៀង។ នេះបើតាមរបាយការណ៍របស់លោកបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ដ្រីទទួលបន្ទុក អនុប្រធានប្រចាំការ បានផ្ញើជូនទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។

របាយការណ៍បានបញ្ជាក់ថា ខេត្តចំនួន៧ ដែលទទួលរងការខូតខាត ដោយសារតែជំនន់ទឹកភ្លៀង រួមមាន៖ ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ប៉ៃលិន, បាត់ដំបង, កំពត, កែប និងខេត្ដព្រះសីហនុ។ ជំនន់ទឹកភ្លៀង គឺបង្កឡើងដោយ ឥទ្ធិពលព្យុះទី៩ ឈ្មោះ សុន ទីញ កំពុងរំកិលទៅក្បែរដីគោកក្រុងហាណូយ ស្របពេលដែលព្យុះទី១០ កំពុងវិវត្ដកើតមកឡើង។

លោកបណ្ឌិត ញឹម វណ្ណដា បានបន្ថែមទៀតថា ដើម្បីឆ្លើយតប ក្នុងការសង្គ្រោះបន្ទាន់ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ មុនរដូវវស្សា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងត្រៀមបង្ការខ្ពស់ ចំពោះគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ ដែលអាចកើតមានតាមការព្យាករណ៍របស់ក្រសួងជំនាញ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងខូចខាតទាំងទ្រព្យសម្បត្តិ ផលដំណាំ និងអាយុជីវិត។

ដោយឡែកនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្រ្តី បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យផ្ទាល់ពីស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ ដើម្បីធ្វើការវាយតម្លៃពីទំហំការខូចខាត និងត្រៀមវិធានការណ៍ជួយអន្តរាគមន៍។

សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងរបាយការណ៍ ដែលមានខ្លឹមសារទាំងស្រុង៖