(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៨៨៩គ្រឿង រកឃើញល្មើសច្បាប់១០២គ្រឿង (ម៉ូតូ៤១ភាគរយ) អប់រំ៦០គ្រឿង និងផាកពិន័យ៤២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៦គ្រឿង និងផាកពិន័យចំនួន១គ្រឿង។

សូមបញ្ជាក់ថា​ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ១៧,៣១៣គ្រឿង រកឃើញមធ្យោបាយល្មើស ២,២០៦គ្រឿង អប់រំ១,២៣៤គ្រឿង និងពិន័យ៩៧២គ្រឿង៕