(សៀមរាប)៖ ដោយសារតែបញ្ហាកក់ស្ទះចរាចរណ៍ តែងតែមាននៅខាងក្រោយប្រាសាទអង្គរ និងរំខានដល់ការទស្សនារបស់ភ្ញៀវទេសចរជារឿយៗមកនោះ អាជ្ញាធរជាតិអប្សរា បាននិងកំពុងចាត់វិធានការដោះស្រាយជាមួយកម្លាំងមានសមត្ថកិច្ច ដោយបានរៀបចំចរាចរណ៍ឯកទិសមួយចំនួន សម្រាប់ឱ្យអ្នកបើករបរទាំងឡាយអនុវត្តតាម។

របាយការណ៍ដដែលបានបន្តថា ក្នុងការសម្រួលនេះដែរ នឹងចាប់អនុវត្តពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះតទៅ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍នេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយនគរបាលចរាចរណ៍ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរៀបចំចរាចរណ៍តាមផ្លូវក្រោយប្រាសាទអង្គរវត្ត ដោយលើកស្លាកសញ្ញាចរាចរណ៍កំណត់ជាផ្លូវឯកទិសចំនួន ២ប្រភេទ ក្នុងនោះរួមមាន៖
១៖ ផ្លូវខាងត្បូងស្របនឹងកសិន្ធុអង្គរវត្ត ត្រូវប្រើប្រាស់សម្រាប់តែការបើកបរចូល។
២៖ ផ្លូវខាងកើតដែងនឹងកសិន្ធុអង្គរវត្ត ត្រូវប្រើប្រាស់សម្រាប់តែការបើកបរចេញ។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអប្សរា និងគំនូសផែនទីប្រាប់ពីទិសចរាចរណ៍៖