(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រខ្ពស់ពីអតិថិជន ភោជនីយដ្ឋាន «Yi Sang» ដែលមានអាហារឆ្ងាញ់ រសជាតិឈ្ងុយ សាច់បន្លែស្រស់ គុណភាពខ្ពស់ អនាម័យល្អ និងសេវាកម្មឆាប់រហ័ស បានពង្រីកសាខាទី៧ របស់ខ្លួនហើយ ដែលស្ថិតនៅលើផ្លូវ ៣៣៧ ទួលគោក ។

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក លូ ម៉េង ជាស្ថាបនិក និងប្រធានចុងភៅម្នាក់ ដែលមានស្នាដៃចំណានល្បីល្បាញនៅកម្ពុជា និងជាម្ចាស់ភោជនីយដ្ឋាន Yi Sang និងបុគ្គលិក បានប្រារព្ធពិធីសូត្រមន្ដ សូមពរជ័យ សិរីសួស្ដី ដល់ទីតាំងថ្មីមួយនេះផងដែរ ។

ភោជនីយដ្ឋាន ខ្មែរ-ចិន យ៉ីសាងដ៏ល្បីឈ្មោះ នេះមាន៧ទីតាំង នៅរាជធានីភ្នំពេញ៖ YiSang សុធារស, Yi Sang, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, Yi Sang ចតុមុខ នៅមជ្ឈមណ្ឌលផ្តល់ព័ត៌មានទេសចរណ៍ ជាប់នឹងរោងសាលមហោស្រពចតុមុខ, Yi Sang បឹងកេងកង ក្នុងសណ្ឋាគារ Feeling Home ផ្លូវត្រសក់ផ្អែមកាច់ជ្រុងនឹងផ្លូវលេខ២៧៨, ទី៥ Yi Sang នៅផ្សារទំនើបអ៊ីអនម៉ល១ ក្នុងអាហារដ្ឋានវើលដាយ,ទី៦ Yi Sang នៅផ្សារទំនើបអ៊ីអនម៉ល២ និងទី៧ Yi Sang នៅ៣៣៧ ទួលគោក ។

សម្រាប់មុខម្ហូបគ្រប់មុខ សុទ្ធតែប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ គុណភាពល្អគ្មានពីរ ប្លែកទាំងក្លិន និងរសជាតិ ដែលបង្កើត ដោយស្នាដៃដៃមេចុងភៅល្បី ខ្មែរ-ចិន ដែលរក្សានូវប្រពៃណី និងប្រភពដើម នឹងការចែករំលែក នូវបទពិសោធ៍ពេលដែលទទួលទានម្ហូនដ៏ពិសេសនេះ ៕