(ភ្នំពេញ)៖ ក្រុមយុវនារី ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ​ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានផលិតនូវអប់រំមួយ ដែលជាការផ្ញើទៅកាន់ប្រជាពលរដ្ឋគ្រប់រូប អំពីការប្រើប្រាស់សិទ្ធិរបស់ខ្លួន តាមបែបប្រជាធិបតេយ្យ​ ពោលតាមរយៈការចូលរួមបោះឆ្នោត ដោយឆន្ទៈផ្ទាល់ខ្លួន។

ក្រុមនិស្សិតបានបញ្ជាក់ថា ការបោះឆ្នោតជាកាតព្វកិច្ចយើងទាំងអស់គ្នា សិទ្ធិបោះឆ្នោត គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ជាមួយគ្នានេះ ការចូលរួមបោះឆ្នោតទាំងអស់គ្នា គឺដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្រុមនិស្សិតក៏បានអំពាវនាវថា សូមបងប្អូនអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗ នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ ខាងមុខនេះ៕

សូមទស្សនាវីដេអូអប់រំខាងក្រោមនេះ៖ ​