(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ែតវូត ដែលនាំចូលស្រាបៀរ Budweiser ផ្តាច់មុខមកទីផ្សារកម្ពជា បានឱ្យដឹងថា FIFA World Cup នៅ Russia ទទួលយកស្រា Budweiser ជាអ្នកឧបត្ថម្ភផ្លូវការតែមួយគត់ ចំពោះព្រឹត្តិការណ៍បាល់ទាត់ នៅប្រទេសរុស្សីនេះ ដោយសារគុណភាព និងភាពល្បីល្បាញ។

លោក ជឹង ម៉េងគ្រុយ ប្រធានទីផ្សារនៃក្រុមហ៊ុនអ៊ែតវូត បានឱ្យដឹងថា ការសម្រេចចិត្តនាំចូលស្រាបៀរ Budweiser មកកម្ពុជា គឺបន្ទាប់ពីស្រាបៀរនេះ បានទទួលភាពល្បីល្បាញ និងពេញនិយមនៅសហរដ្ឋអាមេរិក និងនៅលើពិភពលោក។ អាស្រ័យដោយគុណភាព និងកេរ្តិ៍ឈ្មោះរបស់ស្រាបៀរនេះ បានជា FIFA World Cup តែងតែទទួលយកស្រាបៀរ Budweiser ធ្វើជាអ្នកឧបត្ថម្ភផ្លូវការ រាល់ការប្រកួតបាល់ទាត់ពិភពលោកនេះ។ ហើយនៅក្នុងព្រឹត្តការណ៍បាល់ទាត់ លើកទី៣៩នេះ គឺ FIFA World Cup បានកំណត់ថា Budweiser គឺជា Official beer of the 2018 FIFA World Cup Russia ហើយនឹងជា Official sponsor of the 2018 FIFA World Cup Russia។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅមុនពេលបើកកម្មវិធីទស្សនា លើអេក្រង់យក្សពីការប្រកួតបាល់ទាត់ វគ្គផ្តាច់ព្រត្ត័រវាងក្រុមបារាំង និងក្រុមក្រូអាត ពីក្រុងម៉ូស្គូ នារាត្រីថ្ងៃទី១៥ ខែកក្កដា ម្សិលមិញ លោក ម៉េងគ្រុយ បានឱ្យដឹងទៀតថា ស្រាបៀរ Budweiser បាននាំចូលមកកម្ពុជាជិត២០ឆ្នាំមកហើយ ដែលរហូតមកដល់ពេលនេះ ការលក់មានកំណើនពី១០ ទៅ២០ភាគរយ ដែលធ្វើឱ្យក្រុមហ៊ុនមានផែនការបង្កើនការនាំចូលនៅឆ្នាំនេះ ដល់២០ភាគរយ។

ជាមួយគ្នានេះលោក ដួង ឆាយ ប្រធានក្លិប Sound Club បានឱ្យដឹងថា ក្រុមហ៊ុនអ៊ែតវូត បានអញ្ជើញកំពូលតារាចម្រៀងថៃ ដែលកំពុងមានប្រជាប្រិយភាព កញ្ញា Grand Star ដើម្បីមកច្រៀងកំដឆាកជូនទស្សនិកជន ដែលបានមកចូលរួមទស្សនាបាល់ទាត់ និងពិសារស្រាបៀរ Budweiser ផងដែរដោយរាត្រីនេះ មានកម្មវិធីពិសេសដែលជាវស្រាបៀរ Budweiser ១០ដបនឹងទទួលបាន២ដប ដោយឥតគិតថ្លៃ៕