(ភ្នំពេញ)៖ «ខ្ញុំឆ្នើម» ជាសិក្ខាសាលាចែករំលែកចំណេះដឹង ពីការត្រៀមខ្លួនចូលថ្នាក់ឧត្តមសិក្សា និងផ្នត់គំនិតវិជ្ជមាន ដល់សិស្សានុសិស្សថ្នាក់ទី១២ សូមឈប់សម្រាក សម្រាប់វិស្សមកាលឆ្នាំសិក្សា២០១៧-២០១៨។ 

នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បណ្ឌិត អ៊ឹម សុធារិទ្ធ ជូនពរដល់សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ ដែលកំពុងត្រៀមខ្លួនប្រឡង់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ ទទួលបានជោគជ័យគ្រប់ៗគ្នា ជាពិសេសសម្រេចចិត្តត្រូវក្នុងការជ្រើសរើសជំនាញណាមួយ នៅថ្នាក់ឧត្តមសិក្សាដែលខ្លួនស្រឡាញ់ និងប្រកាន់ខ្ជាប់ផ្នត់គំនិតវិជ្ជមាន។

សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ នេះ កម្មវិធី «ខ្ញុំឆ្នើម» បានចែករំលែកចំណេះដឹងដល់សិស្សថ្នាក់ទី១២ ចំនួន៨វិទ្យាល័យ ទាំងវិទ្យាល័យរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ នឹងដំណើរការឡើងវិញ ក្រោយបវេសនកាលឆ្នាំថ្មី ៕