(ភ្នំពេញ)៖ សម្រាប់ឆ្នាំសិក្សាថ្មី ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ សាលាអន្តរជាតិ អាយ ស៊ី អេស នឹងមានការផ្តល់ជូន ការបញ្ចុះតម្លៃពិសេសលើ តម្លៃសិក្សា (Tuition Fee) និងតម្លៃចុះឈ្មោះ (Enrolment Fee) ។

លើសពីនេះ ចាប់ពីពេលផ្សព្វផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ សិស្សានុសិស្សមកពីសាលាផ្សេង ដែលមានចំណាត់ថ្នាក់ នៃការសិក្សាប្រចាំឆ្នាំចាប់ពីលេខ១ ដល់លេខ១០ ហើយមានបំណង ចូលរៀននៅ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ) នឹងទទួលបានការបញ្ចុះតម្លៃ លើតម្លៃសិក្សាចំនួន៧%។ ចំណែកឯសាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត) នឹងទទួលបានការបញ្ចុះតម្លៃ លើតម្លៃសិក្សាចំនួន១៥% និងតម្លៃចុះឈ្មោះចំនួន២៥%។

សាលាអន្តរជាតិ អាយ ស៊ី អេស ផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិចាប់ពីថ្នាក់បណ្តុះកុមារតូច (Nursery) ដល់ថ្នាក់ទី១២ (Year12)។ សាលាអន្តរជាតិ អាយ ស៊ី អេស ត្រូវបាន ទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឈមណ្ឌលខេមប្រ៊ីជអន្តរជាតិ (CIC KH008) ដោយនាយកដ្ឋានប្រឡងអន្តរជាតិ នៃសាកលវិទ្យាល័យខេមប្រ៊ីជ (CIE) នៃចក្រភពអង់គ្លេស។ ក្នុងនាមជា មជ្ឈមណ្ឌលខេមប្រ៊ីជ អន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ី អេស មានដៃគូអប់រំជាង១០,០០០ ក្នុង១៩៥ប្រទេស ក្នុងនោះភាគច្រើនជាសាលា និងសាកលវិទ្យាល័យអន្តរជាតិល្បីៗ ប្រចាំប្រទេសនីមួយៗ។

សាលាអន្តរជាតិ អាយ ស៊ី អេស មានកម្មវិធីសិក្សាដូចខាងក្រោម៖
* មត្តេយ្យសិក្សាអន្តរជាតិ (International Kindergarten Programme)៖ ពាក់កណ្តាលថ្ងៃ និងពេញមួយថ្ងៃ
* បឋមសិក្សាអន្តរជាតិ (International Primary School Programme)៖ ពាក់កណ្តាលថ្ងៃ និងពេញមួយថ្ងៃ
* បឋមសិក្សាពីរភាសា (Bilingual Primary School Programme)៖ ពេញមួយថ្ងៃ
* មធ្យមសិក្សាអន្តរជាតិ (International Secondary School Programme)៖ ពេញមួយថ្ងៃ
* មធ្យមសិក្សាពីរភាសា (Bilingual Secondary School Programme)៖ ពេញមួយថ្ងៃ

ក្នុងកម្មវិធីសិក្សា មធ្យមសិក្សាអន្តរជាតិ និងមធ្យមសិក្សាពីរភាសា សិស្សានុសិស្ស នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge «A Level» គឺជាកម្មវិធីកម្រិតខ្ពស់បំផុត ដែលមានអ្នកសិក្សាជាង ១៧៥,០០០នាក់ ជារៀងរាល់ឆ្នាំ នៅប្រមាណ១៣០ប្រទេសទូទាំងសកលលោក។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់និងឲ្យចូលរៀន នៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៍៖

* សហរដ្ឋអាមេរិក៖ សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale
* ចក្រភពអង់គ្លេស៖ សាកលវិទ្យាល័យ Cambridge, Oxford, Edinburgh, Imperial London
* អូស្ត្រាលី៖ សាកលវិទ្យាល័យ Melbourne, Sydney, Monash, Queensland
* កាណាដា៖ សាកលវិទ្យាល័យ Toronto, McGill, British Columbia, York
* នូវែលសេឡង់៖ សាកលវិទ្យាល័យ Auckland, Victoria, Otago, Canterbury
* សិង្ហបុរី៖ សាកលវិទ្យាល័យ NUS, Nanyang

សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជាង២៥ឆ្នាំ និងទទួលបានជ័យលាភី និងសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្តសិស្សានុសិស្ស ឲ្យចាប់យក ចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អក្នុងការសិក្សា។ សាលាអន្តរជាតិ អាយ ស៊ី អេស មានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រ៕

សម្រាប់ព័ត៌មានលំអិត សូមទាក់ទង សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ)៖
អគារលេខ១៤ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ
ទូរស័ព្ទ៖ 099 509 998 / 016 929 985

ឬ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត)៖
អគារលេខ២៥ ផ្លូវលេខ៧៥ កែងផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ
ទូរស័ព្ទ៖ 099 509 997 / 016 929 975
គេហទំព័រ: www.ics.edu.kh អ៊ីម៉េលៈ [email protected]
គេហទំព័រ FACEBOOK: ICS International School 

https://www.facebook.com/icsinternationalschool

http://ics.edu.kh/icsis/newsletter/2017.pdf