(ភ្នំពេញ)៖ មកដល់ម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៨នេះ ចរាចរនៅកំណាត់ផ្លូវជាតិលេខ៤ នៅស្រុកកំពង់សីលា ត្រូវបានអាជ្ញាធរ ផ្អាកជាបណ្តោះអាសន្ន ដោយសារមានទឹកជំនន់ហូរកាត់ផ្លូវ។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៨នេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចនេះ បានបញ្ជាក់ថា «មកដល់ម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៨នេះ ចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៤ ត្រូវបានអាជ្ញាធរ ផ្អាកជាបណ្តោះអាសន្ន ដោយសារមានទឹកជំនន់ហូរកាត់ផ្លូវ ត្រង់ចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ»