(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៨៦៩គ្រឿង រកឃើញល្មើសច្បាប់៧៩គ្រឿង (ម៉ូតូ៣០ភាគរយ) អប់រំ៦៤គ្រឿង និងផាកពិន័យ១៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៥ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៣៦៤គ្រឿង, អប់រំ២១គ្រឿង និងផាកពិន័យចំនួន៣គ្រឿង។

រយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ១៥,៤៦៤គ្រឿង រកឃើញមធ្យោបាយល្មើស ២,០១៨គ្រឿង អប់រំ១,១១៨គ្រឿង និងពិន័យ៩០០គ្រឿង៕