(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក អំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រះសង្ឃ ព្រមទាំងមន្ត្រីសាលា ប្រជាពលរដ្ឋ ទូទាំងខណ្ឌច្បារអំពៅទាំងអស់ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានទូងស្គរបន្ទរសំឡេង ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃប្រាសាទព្រះវិហារ និងខួប១ឆ្នាំ នៃការដាក់តំបន់ប្រាសាទព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

គួររំលឹកផងដែរថា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទព្រៃគុក ចូលជាបេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧។

រាជរដ្ឋាភិបាលបានសម្រេច យកថ្ងៃទី១៥ កក្កដា ប្រារព្ធអបអរសាទរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិភណ្ឌពិភពលោកទាំងពីរនេះ ដែលបានធ្វើឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទនភាពខ្មែរតែម្តង៕