(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត​ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ ឱ្យដំណើរការនូវសាលាពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម​ ​តម្លៃ២,៦២,២៨៦ដុល្លារ នៅវត្តចមសុទ្ធាវាស (ស្វាយចាស់​) សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ និងអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០។

ពិធីនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់លោកស្រី ម៉ៅ ម៉ាល័យ​ កែ​ គឹមយ៉ាន​ ប្រធានកិត្តិយស​ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ​ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​-ក្រុង-ស្រុក​ និងមូលដ្ឋាន និងបានបន្តជួបសំណេះសំណាល ជាមួយសមាជិក​ សមាជិកា​ ប្រជាពលរដ្ឋ​ ព្រះសង្ឃ​ចំនួនជិត៤០០០អង្គ/នាក់ ផងដែរ។

ក្នុងឱកាសនោះ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមាន​ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ប្រធានគណបក្ស​ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា​ ប្រធានកិត្តិយសគណបក្ស​។

ទទ្ទឹមនឹងនេះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្ថែមថា​ គណបក្សប្រជាជនដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយ ច្បាស់លាស់លើវិស័យ ព្រះពុទ្ធសាសនាដែលជាផ្នែកមួយ នៃគោលនយោបាយសម្រាប់មនុស្សចាស់ យុវជន និងកុមាររយ:ពេល៤០ឆ្នាំមកហើយ។ នៅវ័យចាស់លោកយាយ លោកតាត្រូវការវត្តអារាមដើម្បីសុំសីល ស្នាក់អាស្រ័យផងដែរ។​ ចំពោះយុវជន​ មាន​យុជនមួយចំនួន បានបួសរៀន ប៉ុន្តែក៏មានយុវជនមួយចំនួនក៏ត្រូវទៅផ្ញើខ្លួនជាមួយព្រះសង្ឃដែរ ហើយទីអារាមជាទីកន្លែងផ្តល់ នូវឱវាទចំពោះពុទ្ធបរិស័ទ ប្រជាពលរដ្ឋដើម្បីប្រព្រឹត្តនូវអំពើល្អដែលជាមាគ៌ានៃសុខសន្តិភាព​ និងអភិវឌ្ឍន៍​។

ជាមួយគ្នានេះ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក​ សមាជិក ​ទាំងអស់ នៃមហាគ្រូសារអ្នកបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន​ គ្រប់ៗអាណត្តិកន្លងមក​ ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្របន្តទៀតនៅថ្ងៃទី២៩​ ខែកកក្កដា​ ឆ្នាំ២០១៨​ នៅលំដាប់លេខរៀងទី២០​ ស្រួលចាំ​ ស្រួលគិត ស្រួលគូស​ ដើម្បីសម្តេចតេជោហ៊ុន​ សែន​ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។

ជាមួយគ្នានេះដែរ​ ភ្ជាប់ជាមួយនឹងសុទ្ធាជ្រះថ្លា​ នាយឧត្តមសេនីយ៍កែ​ គឹមយ៉ាន​ និងលោកស្រី​ ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ បានផ្តល់ជូន​ និងវេរប្រគេននូវ៖ ប្រគេនបច្ច័យដល់ព្រះតេជគុណគ្រប់ព្រះអង្គ (៥១៥អង្គ) ក្នុង១ព្រះអង្គបច្ច័យ​២ម៉ឺនរៀល, ប្រគេនអង្គ១០តោន​ សម្រាប់សាមណសិស្សសិក្សានៅពុទ្ធិកវិទ្យាល័យសម្តេចជាស៊ីម (សម្រាប់បីខែ), បំពាក់គ្រឿងឧបទ្ទេសសិក្សាជូនពុទ្ធិកវិទ្យាល័យសម្តេចជាស៊ីម
ប្រគេនផ្លូវបេតុង១ខ្សែ ចាប់ពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម ដល់របងវត្ត, ផ្តល់ផ្លូវបេតុងប្រវែង១០០០ម៉ែត្រពីវត្តទៅភូមិចក៕