(ភ្នំពេញ)៖ បច្ចុប្បន្នតំបន់ភាគខាងត្បូងឈៀងខាងកើតទីក្រុងភ្នំពេញ បាននឹងកំពុងបង្ហាញនូវការរីកចម្រើនក្នុងតំបន់គួរអោយកត់សម្គាល់ ។

តំបន់ភាគខាងត្បូងឈៀងខាងកើតរាជធានីភំ្នពេញ ពិសេស តាមបណ្តោយផ្លូវជាតិលេខ១នេះ គឺជាតំបន់ដ៏ល្អបំផុតសម្រាប់រស់នៅ និងកំពុងតែមានសន្ទុះកើនឡើងខ្លាំងនៃប្រជាជន ដែលមកបោះទីលំនៅ នៅតំបន់នោះ ជាពិសេស តំបន់បឹងស្នោរ ដែលមានការសាងសង់បុរីលំនៅឋានជាច្រើន។

សេវាម្ហូបអាហារ និងភេសជ្ជៈ ក៏ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ សម្រាប់អ្នករស់នៅក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះកំណើនទាំងនោះ។

បច្ចុប្បន្ននេះ មនុស្សតែងតែស្វែងរក រសនិយមអាហារផ្សេងៗគ្នា។ ប៉ុន្តែសម្រាប់អ្វីដែលដូចគ្នា នោះគឺ ទីកន្លែងដែលមានផាសុកភាព អនាម័យ និងរសជាតិឆ្ងាញ់នៃអាហារ សុទ្ធតែជាការចង់បានរបស់មនុស្ស។

ដោយសារតែមានតម្រូវការ និងភាពចាំបាច់នេះហើយ ទើប បុរី ប៉េង ហួត បានបង្កើត PH POLARIS F&B ឡើង ដែលជាបណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋាន លើដងវិថីតែមួយ ដែលបានលេចរូបរាងឡើង នាតំបន់បឹងស្នោ។

PH POLARIS F&B បាននាំយករសនិយមនៃអាហារ ដែលលោកអ្នកពេញចិត្ត ជាច្រើនជម្រើសផ្សេងៗគ្នា ដែលមានដូចជា The Pizza Company, Bread Talk, Koi, Street Café, Kochinashi Japanese Buffet, Lucky Burger, Zongkong Restaurant និង Congee King Restaurant ជាដើម សម្រាប់បំពេញតម្រូវការសម្រាប់អ្នករស់នៅក្នុងតំបន់នេះផ្ទាល់ ដែលកំពុងតែមានកំណើនខ្លាំង។

PH POLARIS F&B នឹងក្លាយជាគោលដៅកំសាន្ត និងលំហែកាយ មួយ សម្រាប់លោកអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុង តំបន់ច្បារអំពៅ តំបន់បឹងស្នោរ និងតំបន់ព្រែកឯង ដែលចង់បានបរិយាកាសស្រស់ស្រាយ រសជាតិអាហារឆ្ងាញ់ និងសំបូរបែប នាពេលចុងសប្តាហ៍ ដោយមិនចាំបាច់ឆ្លងស្ពានព្រះមុនីវង្ស ចូលក្នុងតំបន់ទីប្រជុំជនធំៗ នាំអោយស្ទះចរាចរណ៍ នោះទេ។

PH POLARIS F&B មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ប្រមាណជា២ គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស ច្រកចូលមន្ទីរពេទ្យជោរៃ ភ្នំពេញ។

សម្រាប់លោកអ្នក ដែលមានបំណងចង់បើកអាជីវកម្មជា ភោជនីយដ្ឋាន និងអាហារដ្ឋាន អាចទំនាក់ទំនងទូរសព្ទ័៖ 017 95 33 99/ 098 289 555 ដើម្បីសួររកទីតាំងដែលទំនេរ នៅ PH POLARIS F&B ។

បុរី ប៉េង ហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ...!