(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែកក្កដានេះ បានចេញសេចក្តីណែនាំស្តីពីការប្រើប្រាស់មធ្យោបាយ សម្ភារ និងសកម្មភាពមន្ត្រីរាជការសុីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលជាតិ ក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។

ការចេញសេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីរយៈពេលនៃការឃោសនាបោះឆ្នោត ៨ថ្ងៃកន្លងមកនេះ មានមន្ត្រីមួយចំនួនតូច បានប្រព្រឹត្តមិនត្រឹមត្រូវតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។

ក្រសួងមហាផ្ទៃបញ្ជាក់ថា សេចក្តីណែនាំនេះ ដើម្បីពង្រឹងស្មារតីទទួលខុសត្រូវអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីរាជការ អាជ្ញាធរដែនគ្រប់ជាន់ថ្នាក់ និងមន្ត្រីនគរបាលឲ្យបានល្អស្របតាមច្បាប់ សម្រាប់ការបោះឆ្នោត៕

ព័ត៌មានលម្អិតសូមអានសេចក្តីណែនាំទាំងស្រុង៖