(ភ្នំពេញ)៖ កូកា-កូឡា កាហ្វេថ្មី គឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឯក និងប្រកបដោយភាពច្នៃប្រឌិត នៃរសជាតិដ៏ល្បីល្បាញរបស់ កូកា-កូឡា ដែលមានរសជាតិ នៃអារម្មណ៍ស្រស់ស្រាយ និងកាហ្វេពិត។ «វប្បធម៌កាហ្វេ» កំពុងតែមានភាពរីកចម្រើនជាខ្លាំង នៅប្រទេសកម្ពុជា ដោយសារតែកាហ្វេជាភេសជ្ជៈ ដែលមានការនិយមចូលចិត្តទទួលទានច្រើន។

នេះជាលើកទីមួយហើយ ដែលប្រជាជនកម្ពុជា អាចរីករាយជាមួយរសជាតិពីរយ៉ាង ដែលពួកគាត់ចូលចិត្តលាយបញ្ចូលគ្នា នៅក្នុងភេសជ្ជៈតែមួយ។ កូកា-កូឡាកាហ្វេ ឥឡូវនេះ មានលក់នៅទូទាំងប្រទេសកម្ពុជាហើយ។ កម្ពុជាជាប្រទេសទីបួន ដែលចាប់ផ្តើមដំណើរការនូវរសជាតិលាយបញ្ចូលគ្នាថ្មីនេះ បន្ទាប់ពីទទួលបានភាពជោគជ័យ នៅក្នុងប្រទេសជប៉ុន អូស្ត្រាលី និងវៀតណាម។

កូកា- កូឡាកាហ្វេ ត្រូវបានគេរំពឹងថា នឹងក្លាយជាដៃគូប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា ក្នុងការជួយបង្កើនអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក និងក្រោយញ៉ាំអាហារថ្ងៃត្រង់ ព្រមទាំងជំរុញស្មារតី ឲ្យកាន់តែប្រសើរនៅពេលសិក្សា ឬធ្វើការងារ។

មិនមានភាពខាប់ដូចកាហ្វេពេកទេ កូកា-កូឡាកាហ្វេ កើតចេញពីការលាយបញ្ចូលជាមួយរសជាតិកូកា-កូឡាក្លាសីក (ធម្មតា) ហើយ កូកា-កូឡាកាហ្វេ ជាភេសជ្ជៈ ដែលអាចទទួលទានបានគ្រប់ពេល គ្រប់ទីកន្លែង និងសម្រាប់អ្នកដែលចង់បង្កើនភាពច្នៃប្រឌិត ឬការផ្តោតអារម្មណ៍របស់ពួកគេក្នុងការរស់នៅប្រចាំថ្ងៃ។
អ្នកស្រី គង់ កុសល ដែលជានាយកផ្នែកពាណិជ្ជកម្ម ប្រចាំក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានថ្លែងថា «យើងតែងតែស្វែងរកវិធីសាស្រ្ត ដើម្បីនាំយកជម្រើសផលិតផលល្អៗជាច្រើនដល់ប្រជាជនកម្ពុជា ដោយសង្ឃឹមយ៉ាងមុតមាំថា នឹងអាចជួយបំពេញតម្រូវការជាច្រើន នៅក្នុងសកម្មភាពដ៏មមាញឹកប្រចាំថ្ងៃរបស់ពួកគេ»។

អ្នកស្រី គង់ កុសល បានបន្ដទៀតថា ការបើកឲ្យដំណើរការ កូកា-កូឡាកាហ្វេ នៅប្រទេសកម្ពុជា បានបង្ហាញពីការយល់ដឹងរបស់យើង នូវអ្វីដែលអតិថិជនកំពុងស្វែងរក សំរាប់ភេសជ្ជៈផ្តល់នូវភាពស្រស់ស្រាយ។

អ្នកស្រីថា កូកា-កូឡាកាហ្វេ នឹងមានលក់នៅប្រទេសកម្ពុជា ដែលមាននៅក្នុងកំប៉ុងចំណុះ ៣៣០មីលីលីត្រ។ វាមានជាតិស្ករទាបជាងកូកា-កូឡាធម្មតា ត្រឹមតែ៥ក្រាម ក្នុង១០០មីលីលីត្រប៉ុណ្ណោះ។ លើសពីនេះទៀត កូកា-កូឡាកាហ្វេ មានជាតិកាហ្វេអ៊ីនច្រើនជាង១៣មីលីក្រាម ក្នុង១០០មីលីលីត្រ ដើម្បីជួយបង្កើនស្មារតី ឲ្យកាន់តែប្រសើរ។

ដោយឡែក លោក David Wigglesworth នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានថ្លែងថា «ក្នុងនាមជាក្រុមហ៊ុន ដែលផ្តោតសំខាន់ទៅលើអតិថិជន យើងចង់ផ្តល់ផលិតផលថ្មី​ ដែលប្រជាជនកម្ពុជាចូលចិត្ត ដូចដែល យើងបាននាំយកភេសជ្ជៈទឹកផ្លែឈើ MINUTE MAID REFRESH កាលពីឆ្នាំមុន»

នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) រូបនេះ បានបន្ថែមទៀតថា កូកា-កូឡាកាហ្វេ បង្ហាញពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ក្នុងការផ្តល់ជូននូវ ផលិតផលមានគុណភាពខ្ពស់ ដែលអាចបំពេញតម្រូវការរសជាតិ អាហារូបត្ថម្ភ និងការរស់នៅ របស់ប្រជាជនកម្ពុជា។

ជាមួយការនាំយក កូកា-កូឡាកាហ្វេ បន្ថែមនេះ ស្តែងឲ្យឃើញថា យើងកំពុងស្ថិតក្នុងជំហានមួយ ដែលខិតជិតទៅនឹងការសម្រេចចក្ខុវិស័យ រយៈពេលវែងរបស់យើង ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្គត់ផ្គង់ នាំមុខគេលើគ្រប់ប្រភេទភេសជ្ជៈគ្មានជាតិស្រវឹង នៅក្នុងកម្ពុជា។ នេះជាការគូសបញ្ជាក់បន្ថែម ពីលោក David Wigglesworth។
សូមបញ្ជាក់ថា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា (CBC) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ CBC មាន មោទនភាពក្នុងនាមជាអ្នកផលិតផ្គត់ផ្គង់ និងអ្នកចែកចាយទទួលបានសិទ្ធិផ្ដាច់មុខ របស់ក្រុមហ៊ុន កូកា-កូឡា និងសម្រាប់ផលិតផលក្រុមហ៊ុន Monster Energy Company ក្នុងប្រទេសកម្ពុជា៕