(កំពង់ចាម)៖ គឹតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ មានរយៈពេល៥ថ្ងៃកន្លងមកហើយ ដែលគ្រប់គណបក្សនយោបាយទាំង២០ ក្នុងបញ្ជី គ.ជ.ប បានធ្វើសកម្មភាពចុះយុទ្ធនាការ ឃោសនាយរកសម្លេងឆ្នោត ដើម្បីប្រកួតប្រជែងស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ ក្នុងថ្ងៃបោះឆ្នោតដែលនិងប្រព្រឹតទៅមិនដល់មួយខែខាងមុខនេះ។

ជាមួយគ្នានេះលោក ឈឹម សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជនជាមួយក្រុមការងារ បានចុះជួបសំណេះសំណាលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោត។

សកម្មភាពនេះបានធ្វើឡើងដោយការចុះតាមខ្នងផ្ទះ ក្នុងភូមិមេព្រីង ឃុំមេព្រីង និង ក្នុងភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោកបានថ្លែងទៅកាន់សមាជិកសមាជិកា ដោយបានណែនាំបង្ហាញអំពីគុណសមប្បត្តិរបស់បក្ស ដែលបងប្អូនអាចមើលឃើញថា គណបកប្រជាជនកម្ពុជា គឺគ្មានគណបក្សបក្សណាមួយ អាចប្រៀបស្មើបាននោះទេ ទាំងបទពិសោធន៍ដឹកនាំ ធនធានមនុស្ស និងគោលនយោបាយ។ លោកក៏បានថ្លែងអំណរគុណដល់បងប្អូន សមាជិកសមាជិកាគណបក្សទាំងអស់ ដែលកន្លងទៅតែងតែជឿទុកចិត្ត និងផ្តល់យុត្តិធម៌ដល់អ្នកដែលធ្វើពិត អ្នកជួយពិត ដឹងសុខទុកប្រជាពលរដ្ឋពិតប្រាកដ។

លោកបានបញ្ជាក់ថា ដ៏រាបណាគណបក្សប្រជាជនកម្ពុជាឈ្នះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំ បន្តកសាងប្រទេសយើងឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត។

ជាចុងក្រោយលោកក៏អំពាវនាវឲ្យបងប្អូនទៅចុលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ហើយបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអោយសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមានសុខសន្តិភាព និងធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធា៕