(កំពត)៖ ក្រុមហ៊ុន ស៊ីណូហាយដ្រូ ដែល​គ្រប់គ្រងទំនប់​វារីអគ្គិសនីកំចាយ បានប្រកាសឱ្យអាជ្ញាធរខេត្តកំពត មន្ទីរ-ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ ប្រជាកសិករ និងអ្នកលក់ដូរ នៅតាមដងព្រែកផ្នែកខាងក្រោម នៃទំបន់កំចាយ ចាត់វិធានការការពារ និងប្រុងប្រយ័ត្នឱ្យបានទាន់ពេល ខណៈក្រុមហ៊ុននេះ ប្រកាសបើកទ្វាររំដោះទឹក នៃ ទំនប់វារីអគ្គសនីកំចាយ នៅល្ងាចវេលាម៉ោង០៥៖០០នាទី ថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០១៨នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកក្កដានេះ។

ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ បានឱ្យដឹងថា ដោយសារបច្ចុប្បន្ននេះលំហូរទឹក ដែលហូរចូលក្នុងអាងទំបន់វារីអគ្គសនីកំចាយ មានបរិមាណ ១៤៥០ ម៉ែត្រគីបក្នុងមួយវិនាទី កម្ពស់ទឹកក្នុងអាងបានកើនឡើងដល់ ១៤៦,៦០ម៉ែត្រ នៅតែបន្តកើនឡើង។ ដូច្នេះក្រុមហ៊ុន រំពឹងថា នឹងបើកទ្វារទឹក នៅល្ងាចនេះ ដើម្បីរំដោះទឹក ដែលកម្ពស់កើនឡើងបែបនេះ៕

សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ ដូចខាងក្រោម៖