(ភ្នំពេញ)៖ រថយន្តម៉ាក Vento គឺជារថយន្តប្រភេទទេសចរណ៍ស៊េរីថ្មី របស់ក្រុមហ៊ុន Volkswagen ត្រូវបានដាក់បង្ហាញនៅអាគារតាំងលក់រថយន្ត Volkswagen ដែលមានទីតាំង នៅមហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ក្នុងតម្លៃ ២៩,៩០០ដុល្លារអាមេរិក។

រថយន្ត Vento គឺមានលក្ខណៈខាងក្រៅ និងខាងក្នុង មានភាពងាយស្រួល ក្នុងការបើកបរ ដោយមានប្រអប់លេខ៧លេខ និងកម្លាំងសេះ ១០៥សេះ។ ឃ្លុបខាងក្រោយ មានទំហំធំ ៤៩៤លីត្រ, ងាយស្រួលក្នុងការទុកទំនិញ របស់គ្រួសារ ឬឥវ៉ាន់ផ្សេងៗ។ សុវត្ថិភាព តែងតែជាគោលការណ៍ ចំបងរបស់ក្រុមហ៊ុន Volkswagen ជាមួយនិងប្រពន័្ធទប់លំ នឹងអេឡិចត្រូនិច (ESP) និងប្រពន្ធ័ហ្វ្រាំង (ABS)។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងដោយផ្ទាល់ ទៅកាន់ក្រុមហ៊ុន HGB Motors Co.,Ltd អគារលេខ 9392 មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ 095 999 820៕