(ភ្នំពេញ)៖ លោក អ៊ិត សំហេង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែកក្កដានេះ បានចេញលិខិតមួយ ប្រាប់ដល់ថ្នាក់ដឹកនាំ នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវអនុញ្ញាតឲ្យសិស្សនិស្សិត ឈប់សម្រាកចំនួន៣ថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦។

រយៈពេល៣ថ្ងៃ ដែលត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកនោះ គឺចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែកក្កដា ឆ្នាំ២០១៨។

សូមជម្រាបថា កម្មករ កម្មការិនី ក៏ត្រូវបានក្រសួងការងារអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ថ្ងៃផងដែរ ដើម្បីទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលនៅសល់រយៈពេលត្រឹម២០ថ្ងៃទៀតប៉ុណ្ណោះ៕