(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ ក៏ដូចទៅនឹង ថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ថ្ងៃបើកក្បួនឃោសនា សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាអនុវត្តឱ្យសម្រេច តាមគោលនយោបាយ ដែលដាក់ចេញ ឆ្នាំ២០១៨-២០២៣ បើ CPP នៅតែបន្តឈ្នះឆ្នោត (Video inside) (ចុចអាន)

២៖ អាណត្តិថ្មីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ CPP នឹងបើកប្រាក់ខែជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរៀងរាល់២សប្តាហ៍ម្តង (Video inside) (ចុចអាន)

៣៖ មេដឹកនាំកំពូលកម្ពុជាប្រកាសផ្តាំទៅលោក ប្រេដ អាដាម ថាកម្ពុជាមិននៅស្ថិតក្រោមច្បាប់ របស់បរទេសណាមួយឡើយ (ចុចអាន)

៤៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសឲ្យមន្រ្តីរាជការទាំងអស់ មិនត្រូវប្រើទ្រព្យសម្បត្តិរដ្ឋ ទៅធ្វើយុទ្ធនាការឃោសនា បោះឆ្នោតឡើយ (ចុចអាន)

៥៖ ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនត្រូវបានរំលាយចោលទេ សង្គ្រាមនៅកម្ពុជាមិនអាចគេចផុតនោះឡើយ (ចុចអាន)

៦៖ ក្រសួងមានសមត្ថកិច្ចកំពុងតាមដានក្រុមដែលរៀបចំផែនការបំផុសថា ទឹកខ្មៅជ្រលក់ដៃធ្វើឱ្យពលរដ្ឋស្លាប់ ក្រោយបោះឆ្នោត២៤ម៉ោង (ចុចអាន)

៧៖​ គ្មានការផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគនៅបឹងយក្សឡោមទេ និងសុំទាត់ចោលទាំងស្រុងនូវការវិនិយោគឯកជនលើបឹងធម្មជាតិដ៏សំខាន់នេះ (ចុចអាន)

៨៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យសមត្ថកិច្ចដំឡើងប្រព័ន្ធតាមដានការធ្វើសកម្មភាព តាម Facebook ដើម្បីទប់ស្កាត់ទង្វើបំផ្លាញជាតិ (ចុចអាន)

៩៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យចាត់វិធានការលើក្រុមញុះញង់ថា ទឹកខ្មៅធ្វើឱ្យស្លាប់អ្នកបោះឆ្នោត នៅរយៈពេល ២៤ម៉ោងក្រោយជ្រលក់ដៃ (ចុចអាន)

១០៖ ក្រសួងមហាផ្ទៃ ថ្កោលទោស HRW ហើយព្រមានមិនលើកលែង ចំពោះការប្រឌិតរបាយការណ៍ក្លែងក្លាយ វាយប្រហារថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធកម្ពុជា (ចុចអាន)